ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីក៏មិនលើកលែង! ប្រេស៊ីលពិន័យលោក Jair Bolsonaro ១០០ ដុល្លារ ប្រមូលផ្ដុំជិះម៉ូតូ និងមិនពាក់ម៉ាស
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានពិន័យជាប្រាក់ ១០០ ដុល្លារកាលពីថ្ងៃសៅរ៍ ពីបទរំលោភលើវិធានការណ៍ទប់ស្កាត់កូវីដ នៅក្នុងរដ្ឋ Sao Paulo ដោយមិនបានម៉ាសនិងបង្កឲ្យមានហ្វូងមនុស្សយ៉ាងច្រើនកុះករ ប្រមូលផ្ដុំគ្នានៅឯការជួបជុំមួយនៃក្រុមម៉ូតូសម្រាប់អ្នកគាំទ្រលោក។
ប្រធានាធិបតី Bolsonaro បានធ្វើការប្រមូលផ្ដុំបែបនេះនៅទូទាំងប្រទេសប្រេស៊ីល ខណៈពេលដែលលោកកំពុងត្រៀមរៀបចំការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ ។ បញ្ហាប្រមូលផ្ដុំនេះក៏បានប្រឆាំងនឹងការព្រមានជាមុន ពីអភិបាលខេត្ត Sao Paulo លោក Joao Doria ដែលជាដៃគូប្រជែងនយោបាយបាននិយាយថា ប្រធានាធិបតីរូបនេះ នឹងត្រូវពិន័យ ប្រសិនបើលោកមិនស្ដាប់តាមបទបញ្ជារបស់រដ្ឋ។
លោក Bolsonaro បានប៉ះទង្គិចម្ដងហើយម្ដងទៀតជាមួយលោក Doria និងអភិបាលដទៃទៀតជុំវិញវិធានការប្រឆាំងនឹងជំងឺកូវីដ ដែលបានឆក់យកជីវិតមនុស្សជិត ៤៨៥,០០០ នាក់នៅក្នុងប្រទេសប្រេស៊ីល ដោយជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីរូបនេះ តែងតែរិះគន់វិធានការនៅផ្ទះ និងពាក់ម៉ាស ដោយលោកបានឲ្យប្រជាជនជំនួសមកវិញត្រូវប្រើថ្នាំដូចជា Chloroquine និង hydroxychloroquine ទោះបីជាការសិក្សាបង្ហាញថា វាគ្មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដក៏ដោយ។
ថ្លែងទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករ ដោយក្នុងដៃគ្រវីទង់ជាតិ លោក Bolsonaro បានធ្វើការអត្ថាធិប្បាយជាថ្មីប្រឆាំងនឹងការពាក់ម៉ាស ហើយនិយាយថា លោកគ្មានគម្រោងបញ្ជាឲ្យអ្នកចាក់វ៉ាក់សាំងរួចត្រូវតែពាក់ម៉ាសទេ។ លោកបន្ថែមថា ” អ្នកដែលប្រឆាំងនឹងរឿងនោះ មិនជឿលើវិទ្យាសាស្ត្រទេ។ គ្មានវិធីណាដែលថា មនុស្សចាក់វ៉ាក់សាំងហើយ អាចចម្លងវីរុសបានទេ ” ។
ទោះយ៉ាងណា ក្រុមមន្ត្រីរដ្ឋក៏បានលើកឡើងថា ពួកគេបានផាកពិន័យលោក Bolsonaro និងកូនប្រុសច្បងរបស់លោកគឺ Eduardo រួមទាំងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Tarcisio Gomes ពីបទមិនពាក់ម៉ាស និងមិនសង្កេតមើលវិធានការឃ្លាតឆ្ងាយពីសង្គមនៅឯហ្វូងបាតុកម្ម។ ដោយម្នាក់ៗត្រូវបានពិន័យជាប្រាក់ ៥៥២,៧១ Reais ឬប្រហែល ១០៨ ដុល្លារ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


