Connect with us

ព័ត៌មានអន្ដរជាតិ

សវនាការ​ដំបូង​លើលោកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្តើម​ថ្ងៃនេះ

បានផុស

នៅ

សវនាការ​លើ​​មេ​ដឹក​នាំ​មីយ៉ាន់ម៉ា​បណ្តេញ​ចេញ​លោកស្រី អ៊ុងសាន ស៊ូជី នឹង​ត្រូវ​ចាប់​​ផ្តើម​បើក​​លើក​ដំបូង​នា​ថ្ងៃ​ចន្ទ​នេះ​ បន្ទាប់​ពី​រដ្ឋប្រហារ​ឃុំ​ខ្លួន​លោក​ស្រី​រយៈ​ពេល​ជាង​៤​ខែ​មក។

ការ​តវ៉ា​បាន​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​របប​យោធា​មីយ៉ាន់ម៉ា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ស្រី​កាល​ពី​ខែ​កុម្ភៈ ដែល​​បាន​បញ្ចប់​ការ​ប្រឹង​ប្រែង​ស្វែង​រក​ប្រជា​ធិបតេយ្យ​១០​ឆ្នាំ​របស់​ប្រទេស​នេះ។

យោង​តាមក្រុម​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ​បាន​​ឲ្យ​ដឹង​ថា ការ​តវ៉ា​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​​របស់​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​​​បាន​សម្លាប់​មនុស្ស​ជាង​៨៥០​នាក់។

លោក​ស្រី អ៊ុងសាន ស៊ូជី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របប​យោធា​​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ម្ចាស់​ពាន​រង្វាន់​ណូបែល​ជា​ច្រើន​ករណី​​មាន​ដូច​ជា​អំពើ​ពុល​រលួយ​នៃ​ការ​ទទួល​សំណូក​ជា​ប្រាក់ និង​មាស រហូត​ដល់​ការ​បំពាន់​ច្បាប់​សម្ងាត់​ជា​ដើម។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមមេធាវី​​ការពារ​ក្តី​របស់​លោក​ស្រី​នឹង​ធ្វើ​ការ​សាក​សួរ​សាក្សី​​ដែល​​ចោទ​ប្រកាន់​​​លោក​ស្រី​ពី​ការ​នាំ​ចូល​ឧបករណ៍​ទាក់​ទង (អាយកូម)ខុស​ច្បាប់ និងការ​បំពាន់​បំរាម​រឹត​ត្បិត​កូវីដ-១៩​កំឡុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេ្យ (NLD)ឈ្នះ​ភ្លូកទឹក-ដី។

ក្រុម​មេធាវី​របស់​លោក​ស្រី ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​លោក​ស្រី​​​បាន​​តែ​២​ដង​ប៉ុណ្ណោះ​ចាប់​តាំង​ពី​លោក​ស្រី​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​មក​បាន​និយាយ​ថា ពួក​គេ​សង្ឃឹម​ថា ការ​ជំនុំ​ជម្រះ​នឹង​បញ្ចប់​​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

សវនាការ​លើ​ករណី​ចោទ​ប្រកាន់​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ។

ប្រសិន​បើ​​ការ​រក​ឃើញ​ពិរុទ្ធ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​អស់ លោក​ស្រី ស៊ូជី អាយុ​៧៥​ឆ្នាំ​ នឹង​ប្រឈម​ជាប់​ព័ន្ធ​នាគារ​ជាង​មួយ​ទសវត្សរ៍។

មេធាវី​របស់​លោក​ស្រី​ម្នាក់ ឈ្មោះ Khin Maung Zaw បាន​និយាយ​ថា ៖«យើងសង្ឃឹមសម្រាប់​អ្វី​ដែល​ល្អ​បំផុត ប៉ុន្តែ​បាន​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​អាក្រក់​បំផុត»។ សវនាការ​នឹង​បើក​នៅ​រដ្ឋធានី Nay Pyi Taw។

មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​លោក​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់  Min Aung Hlaing d

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​​គ្រោង​នឹងចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដែល​ត្រូវ​បាន​ចោទ​លោក​ស្រី​ពី​ការ​បះ​បោរ​ជា​មួយ​លោក​លោក​ប្រធានាធិបតី​បណ្តេញ​ចេញ​ Win Myint ព្រម​ទាំង​សមាជិក​​ជាន់​ខ្ពស់​របស់​គណបក្ស NLD ម្នាក់​ទៀត។

លោកស្រី​ អ៊ុងសាន ស៊ូជី ធ្លាប់​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ជាង​១៥​ឆ្នាំ​មក​ហើយ​ក្រោម​ការ​ដឹក​នាំ​របស់​របប​យោធា​មុន​ពេល​ត្រូវ​បានដោះ​លែង​នៅ​ឆ្នាំ​២០១០។

បទ​ចោទ​ប្រកាន់​លើលោក​ស្រី អ៊ុងសាន ស៊ូជី មាន​ដូច​ជា៖

  • អំពើ​ពុក​រលួយ ដែល​អាច​ជាប់​ពន្ធនាគារដល់​១៥​ឆ្នាំ
  • ការ​បំពាន​លើ​ច្បាប់​សម្ងាត់ អាច​ជាប់​ពន្ធនាគារ​ដល់​១៤​ឆ្នាំ
  • ការ​បំពាន់​ច្បាប់​នាំ​ចូល អាច​ជាប់​ពន្ធនាគារ​ដល់​៣​ឆ្នាំ
  • ការ​បំពានច្បាប់​ទូរគមនាគមន៍​ អាច​ជាប់ពន្ធនាគារ​ដល់​១​ឆ្នាំ
  • ការចោទ​ប្រកាន់​ពីរករណី​ទៀត​គឺ​​បំពាន​ច្បាប់​គ្រោះ​ធម្មជាតិ ដោយ​ការ​ចោទ​នីមួយ​ៗ​អាច​ជាប់​ពន្ធនាគារ​​ដល់​៣​ឆ្នាំ
  • ការ​ញុះញង់ជា​សាធារណៈ​​ឲ្យ​មាន​ការ​បះ​បោរ អាច​ជាប់​ពន្ធនាគារ​ដល់​៣​ឆ្នាំ​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម