ព័ត៌មានអន្ដរជាតិ
២សំណួរ ដែលពិភពលោកមិនទាន់មានចម្លើយ ទាក់ទងនឹងវីរុសបំប្លែងខ្លួន ឥណ្ឌា
នៅថ្ងៃទី១៩ខែមិថុនានេះ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកឃើញ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.617.2 ឬគេស្គាល់ថា វីរុសឥណ្ឌា ចំនួន ៧ករណីលើអ្នកដំណើរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីទី១ កើតនៅលើស្ត្រីជនជាតិខ្មែរអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
ក្រសួងឲ្យដឹងទៀតថា នៅខេត្តឧត្តរមានជ័យកើតនៅលើខ្លួនបុរស ២ នាក់ ខេត្តសៀមរាប ចំនួន ២ ករណី ខេត្តកំពង់ចាម១ករណី និងខេត្តកំពត ១ករណី។

ទោះបីជាគេដឹងថា វីរុសនេះមានសមត្ថភាពឆ្លងខ្លាំងជាងកូវីដធម្មតា និងវីរុសបំប្លែងខ្លួនដទៃទៀតក៏ដោយ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក នៅតែមិនទាន់មានចម្លើយច្បាស់លាស់ណាមួយនោះទេ ទាក់ទងនឹងសំណួរចំនួន២ខាងក្រោមនេះ។
សំណួរទី១៖ តើវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ទាក់ទងនឹងការស្លាប់កាន់តែច្រើនដែរឬទេ?
មិនទាន់មានការស្លាប់ច្រើន ត្រូវបានគេយកទៅប្រៀបធៀបជាប្រព័ន្ធទៅនឹងវីរុស Delta និងវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេ។

គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានមនុស្សស្លាប់ត្រឹម៤២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលឆ្លងវីរុសឥណ្ឌា។ ក្នុងចំណោមអ្នកទាំងនោះ មាន២៣នាក់ស្ថិតក្នុងចំណោមបុគ្គលដែលមិនបានទទួលការចាក់វ៉ាក់សាំង, ៧នាក់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ និង១២នាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានទទួលវ៉ាក់សាំងចំនួនពីរដូសនៅចក្រភពអង់គ្លេស ភាគច្រើនជាមនុស្សចាស់និងងាយរងគ្រោះ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការពិនិត្យមើល អំពីផលប៉ះពាល់នៃវីរុសឥណ្ឌា លើអត្រាស្លាប់នៅដំណាក់កាលនេះ។
សំណួរទី២៖ តើយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមលើសពី ២ដូសប្រឆាំងនឹងវីរុសនេះដែរទេ?
បច្ចុប្បន្ន រឿងនេះក៏មិនទាន់ត្រូវបានគេដឹងដែរ ប៉ុន្តែវាគួរតែមានការបកស្រាយឲ្យច្បាស់លាស់ជាងមុន ស្របពេលដែលវីរុសឥណ្ឌា កំពុងបន្តរីករាលដាល ហើយមនុស្សកាន់តែច្រើនទទួលបានវ៉ាក់សាំងការពារកូវីដបន្ថែមទៀត។

ការសិក្សាមន្ទីរពិសោធន៍លើសមត្ថភាពនៃអង់ទីគ័រ ដែលបង្កើតដោយវ៉ាក់សាំងចាក់បន្ថែមលើសពី ២ដូសដើម្បីប្រយុទ្ធជាមួយវីរុសឥណ្ឌា ក៏គួរតែអាចជួយឆ្លើយសំណួរដ៏សំខាន់នេះបានដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GAVI
ចុចអាន៖ WHO ព្រមានថា វីរុសបំប្លែងខ្លួន Delta កំពុងក្លាយជាមេរោគគ្របដណ្តប់ទូទាំងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


