ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិក បំផ្ទុះគ្រាប់បែកជិត២០តោន ធ្វើតេស្តនាវាផ្ទុកយន្តហោះថ្មី រញ្ជួយមហាសមុទ្រអាត្លង់ទិក (មានវីដេអូ)
កងទ័ពជើងទឹកអាមេរិក បានបំផ្ទុះនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ខ្លួន ជាមួយគ្រាប់បែកជិត២០តោន នៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យមើលថាតើនាវានេះ នឹងមានដំណើរការបែបណា ក្នុងស្ថានភាពប្រយុទ្ធលើសមរភូមិ។ នេះបើយោងតាមរូបភាពដែលបញ្ចេញដោយ សេវាកម្មនិងក្រុមឃ្លាំមើលរញ្ជួយដីរបស់រដ្ឋាភិបាល។
នាវា USS Gerald R. Ford (CVN-78) ត្រូវបានវាយប្រហារដោយគ្រាប់បែក នៅចម្ងាយប្រហែល១៦១គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋ Florida មុនម៉ោង៤រសៀលថ្ងៃសៅរ៍ (ម៉ោងនៅកម្ពុជា)។ យោងតាមក្រុមស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានចុះបញ្ជីការផ្ទុះនេះ ថាស្មើនឹងការរញ្ជួយដីកម្រិត ៣.៩ រ៉ិចទ័រ។
សេវាកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “នាវាដឹកយន្តហោះថ្នាក់ទីមួយនេះ ត្រូវបានរចនាឡើងដោយប្រើវិធីសាស្រ្តគំរូ ការធ្វើតេស្ដនិងការវិភាគកុំព្យួទ័រដើម្បីធានាថា នាវានេះរឹងមាំដើម្បីទប់ទល់នឹងលក្ខខណ្ឌនៃការប្រយុទ្ធ ហើយការសាកល្បងដ៏រន្ធត់ទាំងនេះ បានផ្តល់នូវទិន្នន័យដែលត្រូវបានប្រើដើម្បីបញ្ជាក់ភាពរឹងរបស់វា”។

បន្ទាប់ពីការធ្វើតេស្តនេះ នាវានឹងវិលត្រឡប់ចូលផែស្ងួតវិញ ដើម្បីឆ្លងកាត់ការធ្វើទំនើបកម្ម ការថែទាំនិងជួសជុលបន្ថែម៕
វីដេអូ
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ នាវាដឹកយន្តហោះថ្មីរបស់ចិននឹងដើរដោយថាមពលនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


