Connect with us

ព័ត៌មានអន្ដរជាតិ

បាត់មុខមួយរយៈធំ ស្ថានភាព Miss Grand មីយ៉ាន់ម៉ា Han Lay យ៉ាងណាហើយ!

បានផុស

នៅ

បេក្ខនារីបវរកញ្ញាមកពីប្រទេសមីយ៉ាន់ម៉ានាង Han Lay បានអំពាវនាវជាថ្មីឲ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីបញ្ឈប់ការគៀបសង្កត់របស់យោធានៅក្នុងប្រទេសរបស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Han Lay គឺជានិស្សិតសាកលវិទ្យាល័យ ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand International ប្រារព្ធធ្វើឡើងនៅប្រទេសថៃកាលពីខែមីនា ។ នាងបានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីដ៏ស្រងូតស្រងាត់ ដែលនាងបានថ្លែងក្នុងអំឡុងពេលនៃការប្រលង ពាក់ព័ន្ធនឹងអំពើហិង្សាដ៏សាហាវនៅក្នុងប្រទេសរបស់នាង ។

បវរកញ្ញាអាយុ ២២ ឆ្នាំរូបនេះបាននិយាយជាមួយសារព័ត៌មានជប៉ុន NHK កាលពីថ្ងៃចន្ទនៅឯរដ្ឋធានីបាងកកប្រទេសថៃ ជាកន្លែងដែលនាងកំពុងស្នាក់នៅថា មិត្តភក្តិរបស់នាងមួយចំនួន ត្រូវបានចាប់ខ្លួនដោយយោធា ហើយឥឡូវនេះកំពុងជាប់ពន្ធនាគារ ។

Han Lay បាននិយាយថា “ជីវិតរបស់ប្រជាជនគឺស្ថិតនៅក្នុងគ្រោះថ្នាក់ ហើយថា ពួកគេបច្ចុប្បន្នគ្មានជម្រើសអ្វីក្រៅពីប្រយុទ្ធប្រឆាំងនឹងយោធាឡើយ” ។

នាងបាននិយាយថា “នាងចង់ឲ្យប្រជាជនមកពីជុំវិញពិភពលោក គាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតឡើងដោយសមាជិកសភា គាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបណ្តេញចេញ ពីព្រោះវាជាក្តីសង្ឃឹមតែមួយគត់ ដែលយើងមាននៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលនេះ” ។

ជាចុងក្រោយ នាង Han Lay បានសន្យាថា នាងនឹងបន្តនិយាយរហូតទាល់តែប្រជាជនមីយ៉ាន់ម៉ា ស្តារប្រជាធិបតេយ្យបានឡើងវិញ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបរបស់យោធា ទៅលើក្រុមបាតុករចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានឡើងដល់ ៨៧៣ នាក់គិតត្រឹមថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ Han Lay សម្រក់ទឹកភ្នែក បារម្ភសុវត្ថិភាពក្រុមគ្រួសារនៅ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម