ព័ត៌មានអន្ដរជាតិ
Han Lay សម្រក់ទឹកភ្នែក បារម្ភសុវត្ថិភាពក្រុមគ្រួសារនៅ មីយ៉ាន់ម៉ា
កាលពីយប់មិញនេះ Miss Grand មីយ៉ាន់ម៉ា នាង Han Lay បានសម្រក់ទឹកភ្នែកជាថ្មីម្តងទៀត នៅពេលនាងឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការបង្ក្រាបប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។
នៅពេលត្រូវបានសួរសំណួរ ថាតើស្ថានភាពនៅផ្ទះក្នុងប្រទេសមីយ៉ាន់ម៉ា ពេលនេះយ៉ាងដូចម្តេច? នាងបានឆ្លើយតបថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីពួកគេ។ ប៉ុន្តែនៅពេលដែលអាចទាក់ទងពួកគេ ពេលនេះខ្ញុំដឹងថា អ្នកផ្ទះក្នុងទីក្រុង Mandalay នៅតែមានសុវត្ថិភាព”។
កាលពីពេលថ្មីៗនេះ នាង Han Lay បាននិយាយថា នាងបន្តស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ខែទៀត ហើយរង់ចាំមើលសភាពការណ៍នៅមីយ៉ាន់ម៉ា។ ពេលណាដែលនាងមានសុវត្ថិភាពគ្រប់គ្រាន់ នាងនឹងវិលទៅមាតុភូមិវិញ។
ក្នុងកម្មវិធីជជែកកម្សាន្តផ្សាយផ្ទាល់ជាមួយពិធីករ Nawat Itsaragrisil ដែលជាប្រធាន Miss Grand International, នាង Han Lay បានលើកឡើងថា រូបនាងមិនសំងំសុខតែឯងហើយឱបដៃឈរមើលប្រជាជននាងស្លាប់រាល់ថ្ងៃបានទេ។ ពេលសមស្របណាមួយ នាងនឹងវិលត្រឡប់ទៅវិញជាក់ជាពុំខាន។
នាង Han Lay បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងហ៊ាននិយាយលើឆាកកម្មវិធីប្រឡងបវរកញ្ញា Miss Grand International ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានិងសុំជំនួយបរទេស។
នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Facebook
ចុចអាន៖ អាណិត! Miss Grand មីយ៉ាន់ម៉ា មកប្រឡងនៅថៃ មានលុយត្រឹម២០០ដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


