ព័ត៌មានអន្ដរជាតិ
ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង
វេជ្ជបណ្ឌិតជនជាតិហៃទី ដែលមានមូលដ្ឋាននៅរដ្ឋ Florida ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ថា ជាមេខ្លោងម្នាក់នៅពីក្រោយការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។
ប៉ូលិសជាតិហៃទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា ថា លោក Christian Emmanuel Sanon អាយុ៦៣ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហៃទី គឺទើបតែចូលប្រទេសនេះ តាមយន្ដហោះឯកជន ជាមួយគោលបំណង ឡើងកាន់តំណែងជាប្រធានាធិបតីហៃទី។
ប៉ូលិសជាតិបាននិយាយថា គាត់គឺជាមនុស្សទីមួយ ដែលក្រុមអ្នកវាយប្រហារបានទូរស័ព្ទទៅ បន្ទាប់ពីលោកប្រធានាធិបតី Moïse ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃពុធ សប្តាហ៍មុន នៅឯគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុង Port-au-Prince។
អាជ្ញាធរហៃទីបានហៅសង្ស័យទាំងនេះថាជា អង្គភាពឃាតក ដែលរួមមានជនជាតិកូឡុំប៊ីចំនួន២៦នាក់ និងជនជាតិអាមេរិកដើមកំណើតហៃទី២នាក់។ ជនជាតិកូឡុំប៊ីប្រាំនាក់ទៀត នៅមិនទាន់ចាប់បាន។
លោក Sanon ត្រូវបានគេចោទប្រកាន់ថា បានកេណ្ឌក្រុមសន្តិសុខ CTU Security មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ដែលត្រូវបានចុះបញ្ជីនៅរដ្ឋ Florida ថាជាអង្គភាពប្រឆាំងភេរវកម្មសហព័ន្ធ LCC។ បន្ទាប់មក CTU Security បានជ្រើសរើសជនជាតិកូឡុំប៊ី ដើម្បីធ្វើការវាយប្រហារ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត ដែលបានប្រាប់កាសែត Miami Herald។
អគ្គស្នងការនគរបាលជាតិបាននិយាយថា ពួកគេក៏មានភ័ស្តុតាងបង្ហាញថា លោក Sanon មានទំនាក់ទំនងជាមួយជនសង្ស័យយ៉ាងតិចពីរនាក់ផ្សេងទៀត ដែលរៀបគម្រោងធ្វើឃាតផងដែរ។
គួរបញ្ជាក់ថា លោក Sanon គឺជាមនុស្សទី៣ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើឃាតកាលពីសប្តាហ៍មុន។ James Solages អាយុ៣៥ឆ្នាំ និង Joseph G. Vincent អាយុ៥៥ឆ្នាំ ដែលអ្នកទាំង២មកពីរដ្ឋ Florida ភាគខាងត្បូង ត្រូវបានឃុំឃាំង ចាប់តាំងពីពួកគេចូលប្រគល់ខ្លួនឲ្យប៉ូលិស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ហៃទី អង្វរលោក Joe Biden ឲ្យបញ្ជូនកងទ័ពអាមេរិក មកជួយការពារប្រទេស ក្រោយការធ្វើឃាតប្រធានាធិបតី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


