ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀត ផ្លាស់ប្តូរយុទ្ធសាស្រ្ត ឲ្យប្រជាជនរៀនរស់ជាមួយ កូវីដ
កាលពី៤សប្តាហ៍មុន ប្រទេសអ៊ីស្រាអែល បានអបអរការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ល្បឿនជាមួយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ដែលអាចជួយកាត់បន្ថយករណីឆ្លងនិងអត្រាមរណភាព ពីជំងឺកូវីដ-១៩ បាននាំទៅរកការដកចេញនូវតម្រូវការពាក់ម៉ាស់ និងលែងមានវិធានការគម្លាតសង្គមតទៅទៀត។

ថ្មីៗនេះ វីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta បានលេចឡើង និងបង្កឲ្យមានការរីករាលដាលនៃការឆ្លងថ្មី ដែលជាហេតុបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី Naftali Bennett ដាក់ការរឹតត្បិតខ្លះសាជាថ្មី ក៏ដូចជាការរៀបចំគោលនយោបាយឡើងវិញផងដែរ។
អ៊ីស្រាអែល ក៏បានជ្រើសរើសយកគោលនយោបាយ ឲ្យពលរដ្ឋរបស់ខ្លួន រៀនរស់នៅជាមួយវីរុសផងដែរ ប៉ុន្តែមានការរឹតត្បិតតិចតួចតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការបិទខ្ទប់លើកទីបួន ដែលអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចរបស់ប្រទេស។

ដោយសារប្រជាជនអ៊ីស្រាអែលដែលស្ថិតក្នុងក្រុមហានិភ័យភាគច្រើន បានទទួលការចាក់វ៉ាក់សាំងកូវីដហើយនោះ លោកនាយករដ្ឋមន្រ្តី Bennett បានមើលឃើញថា មានមនុស្សធ្លាក់ខ្លួនឈឺធ្ងន់តិចជាងមុន ទោះបីករណីឆ្លងកើនឡើងក៏ដោយ។
កាលពីសប្តាហ៍មុន លោក Bennett បាននិយាយថា “ការអនុវត្តយុទ្ធសាស្ត្រ នឹងតម្រូវឲ្យមានការប្រថុយប្រថានជាក់លាក់មួយចំនួន ប៉ុន្តែនៅក្នុងការពិចារណាជារួម រួមទាំងកត្តាសេដ្ឋកិច្ចផងដែរនោះ គឺជាតុល្យភាពចាំបាច់”។

កត្តាដែលសំខាន់ចំពោះវិធានការនេះ គឺចំនួនករណីអ្នកជំងឺកូវីដធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។ ការអនុវត្ត នឹងតម្រូវឲ្យមានការត្រួតពិនិត្យលើករណីឆ្លង ការលើកទឹកចិត្តឲ្យទៅចាក់វ៉ាក់សាំង ការធ្វើតេស្តរហ័ស និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីការពាក់ម៉ាស់។
ការរឹតត្បិតដែលត្រូវបានដាក់ឡើងវិញ រួមមាន កាតព្វកិច្ចពាក់ម៉ាស់នៅក្នុងកន្លែងបិទជិត និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកទាំងឡាយណាដែលចូលប្រទេសអ៊ីស្រាអែល។

ប្រទេសអ៊ីស្រាអែល បានដាក់ការបិទខ្ទប់លើកចុងក្រោយបំផុត កាលពីខែធ្នូឆ្នាំមុន ពោលគឺប្រហែលមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងលឿនបំផុតមួយ របស់ពិភពលោក។
ទន្ទឹមនឹងនេះដែរ ការឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ បានឈានដល់៤៥០ករណី។ វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ឥឡូវនេះ មានប្រហែល ៩០ ភាគរយនៃករណីទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VOI
ចុចអាន៖ សិង្ហបុរី ដាក់ចេញផែនការថ្មី ដើម្បីរស់នៅជាមួយកូវីដ គ្រប់គ្នាឃើញហើយភ្ញាក់ផ្អើល
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


