Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង In-Fa កំពុងបណ្ដាលឲ្យបាក់ដីជាលើកទី ២ នៅ ចិន

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឲ្យដឹងថា ព្យុះទីហ្វុង In-Fa បានបណ្ដាលឲ្យមានការបាក់ដីជាលើកទី ២ នៅម៉ោងប្រមាណ ៩ និង ៥០ នាទីព្រឹកថ្ងៃចន្ទនេះ នៅតំបន់មាត់សមុទ្រនៃទីក្រុង Pinghu City ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ។

ព្យុះនេះបានវាយប្រហារនៅភាគកណ្តាលនៃប្រទេសចិន ដែលនៅតែរងគ្រោះដោយទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣ នាក់ ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនជាង ១ លាននាក់ ។

បន្ទាប់ពីជន់លិចផ្លូវប្រមាណ ៦ គីឡូម៉ែត្រក្នុងទីក្រុង Zhoushan ជាមួយទឹកសមុទ្រ និងបានដួលរលំដើមឈើប្រមាណ ១ ពាន់ដើមនៅទីក្រុងសៀងហៃកាលពីរសៀលថ្ងៃអាទិត្យ ព្យុះនេះនឹងបណ្តាលឲ្យមានការបាក់ដីលើកទី ២ នៅឆ្នេរសមុទ្ររវាងទីក្រុង Jiaxing និងទីក្រុង Qidong ខេត្ត Jiangsu កាលពីយប់ថ្ងៃអាទិត្យ ។

រដ្ឋបាលឧតុនិយមបាននិយាយថា ព្យុះទីហ្វុងនេះកំពុងធ្វើចលនាក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអាកាសយានដ្ឋានអន្តរជាតិចំនួន ២ នៅទីក្រុងសៀងហៃប្រទេសចិន បានលុបចោលរាល់ជើងហោះហើរទាំងអស់ ហើយអាជ្ញាធរបានហាមឃាត់រាល់សកម្មភាពនៅខាងក្រៅ ដោយសារតែព្យុះទីហ្វុង In-Fa បានបោកបក់ភាគខាងកើតប្រទេសចិន ជាមួយនឹងខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ។

រដ្ឋបាលឧតុនិយមបានឲ្យដឹងថា ល្បឿនខ្យល់របស់ព្យុះទីហ្វុង In-Fa មានដល់ ៣៨ ម៉ែត្រក្នុងមួយវិនាទី ខណៈយោងតាមការគណនារបស់ Reuters បានឲ្យដឹងថា ល្បឿនព្យុះនេះ គឺស្មើនឹងប្រហែល ១៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។

គួរបញ្ជាក់ថា ព្យុះទីហ្វុងនេះកំពុងបក់បោកនៅភាគខាងកើតនៃប្រទេសចិន បន្ទាប់ពីការបាក់ដីជាលើកទី ២ ហើយនឹងនាំមកនូវព្យុះភ្លៀងខ្លាំងដល់ខេត្ត Zhejiang ខេត្ត Jiangsu ខេត្ត Anhui និងទីក្រុងសៀងហៃជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រទេសអាស៊ីមួយអះអាងថា វ៉ាក់សាំង ចិន Sinopharm មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ២៥ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ១ ម៉ោង មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម