ព័ត៌មានអន្ដរជាតិ
ស្លាប់ច្រើនពេក ថៃ ចាប់ផ្តើមរក្សាទុកសពនៅក្នុង កុងតឺន័រក្លាស្សេ
មន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ដែលពោរពេញទៅដោយអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានចាប់ផ្តើមរក្សាទុកសាកសពនៅក្នុងកុងតឺន័រក្លាស្សេ ដែលនេះជាវិធានការខ្លួនមិនធ្លាប់ធ្វើសោះ ចាប់តាំងពីហេតុការណ៍រលកយក្សស៊ូណាមិឆ្នាំ២០០៤មក។
មន្ទីពេទ្យក្នុងខេត្ត Pathum Thani នៅភាគខាងជើងទីក្រុងបាងកកមួយនេះ មានកន្លែងដាក់សពចំនួន១០ ហើយជាធម្មតាអាចធ្វើកោសល្យវិច័យសពបានរហូតដល់ ៧នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែរលកចុងក្រោយនៃជំងឺរាតត្បាតជាសកលមានន័យថា ឥឡូវនេះ ខ្លួនត្រូវដោះស្រាយជាមួយសាកសពជាង១០នាក់ ជារៀងរាល់ថ្ងៃ។
វេជ្ជបណ្ឌិត Pharuhat Tor-udom នាយកមន្ទីរពេទ្យ បានប្រាប់រ៉យទ័រថា “ពេលនេះ លែងមានកន្លែងទំនេរគ្រប់គ្រាន់ហើយ ដូច្នេះយើងបានទិញទូកុងតឺន័រចំនួនពីរ សម្រាប់ផ្ទុកសាកសព។ កុងតឺន័រនីមួយៗមានតម្លៃប្រហែល ២៥០,០០០ បាត (ជាង៧,៥០០ដុល្លារអាមេរិក)”។
លោកនិយាយថា សឹងតែ ២០ភាគរយ នៃសាកសពដែលគេមិនដឹងមូលហេតុនៃការស្លាប់ ក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
លោកបន្តថា “អំឡុងពេលមានរលកយក្សស៊ូណាមិ យើងបានប្រើកុងតឺន័រដើម្បីទុកសាកសព រង់ចាំការធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ។ ប៉ុន្តែយើងមិនដែលធ្វើដូច្នេះម្តងទៀតទេ រហូតមកដល់បច្ចុប្បន្ននេះ។ មានសាកសពជាច្រើន ត្រូវបានរក្សាទុកនៅក្នុងកុងតឺន័រមួយកាលពីថ្ងៃសៅរ៍ រង់ចាំសាច់ញាតិរបស់ពួកគេមកយក”។
លោកបន្ថែមថា “អ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំបំផុតនោះគឺ យើងមិនអាចជួយមនុស្សដែលបានស្លាប់ ដោយសារតែខ្វះលទ្ធភាពទទួលបានការព្យាបាល”។
មន្ទីរពេទ្យនៅទីក្រុងបាងកកនិងខេត្តជុំវិញ កំពុងខ្វះសមត្ថភាព ដោយសារតែការកើនឡើងនៃករណីឆ្លង។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨,០២៧ករណី និងស្លាប់ ១៣៣នាក់។ ករណីឆ្លងសរុបរបស់ថៃមាន ៦១៥,៣១៤ករណី និងស្លាប់៤,៩៩០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អាមេរិក ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


