ព័ត៌មានអន្ដរជាតិ
Lun យានចម្បាំងដ៏អស្ចារ្យរបស់សូវៀត ធ្លាប់មានរហ័សនាមបិសាចកំណាចនៅសមុទ្រ Caspian (មានវីដេអូ)
បច្ចុប្បន្ននេះ បើទោះជាពិភពលោកមានការវិវត្តខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្វីទាំងអស់គឺកើតឡើងទៅបានដោយសារប្រវត្តិសាស្ត្រ និងការបន្សល់ទុករបស់បុព្វបុរសមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្តែងការអភិវឌ្ឍន៍លើវិស័យសព្វាវុធបច្ចុប្បន្ន ក៏ពឹងផ្អែកមួយផ្នែកធំទៅលើវិទ្យាសាស្ត្រការពីអតីតកាលដូចគ្នា។

ថ្ងៃនេះកម្ពុជាថ្មី ចង់លើកឡើងពីយានចម្បាំងដ៏អស្ចារ្យមួយរបស់សហភាពសូវៀត ដែលយើងភាគច្រើនមិនធ្លាប់បានស្គាល់ វាមានឈ្មោះថា Lun-class Ekranoplan ឬ Lun ដែលគេឲ្យរហ័សនាម Caspian Sea Monster។
Lun ជាយានចម្បាំងកូនកាត់ផលិតដោយសូវៀត ជាសណ្ឋានមួយផ្នែកធំជាយន្តហោះចម្បាំង និងមួយផ្នែកទៀតជានាវាចម្បាំង ដែលត្រូវបានសូវៀត ដាក់ប្រើប្រាស់ក្នុងមូលដ្ឋានទ័ពជើងទឹក Kaspiysk ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុងបុរាណ Derbent ក្នុងទឹកដីរុស្ស៊ីបច្ចុប្បន្ន។

Lun មានទម្ងន់សរុប ៣៨០តោន បំពាក់ម៉ាស៊ីនធំបំពាក់លើស្លាបរបស់ដល់ទៅ ៨ អាចហោះបានទាំងលើអាកាស (កម្ពស់ត្រឹម ២,៥ម៉ែត្រ) និងផ្ទៃទឹកក្នុងល្បឿនដល់ទៅ ៥៥០ គីឡូម៉ែត្រ/ម៉ោង។ អ្វីកាន់តែអស្ចារ្យ ទោះជាអាកាសធាតុកំពុងព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏យានចម្បាំងនេះ អាចមានលទ្ធភាពហោះបានដដែល ហើយត្រូវគេច្នៃដើម្បីចូលរួមបេសកកម្មលើផ្ទៃដី។

សម្រាប់បច្ចេកវិទ្យាសព្វាវុធវិញ Lun-class Ekranoplan ត្រូវគេបំពាក់ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែនៅខាងលើ អាចមានលទ្ធភាពតតាំងជាមួយនាវាចម្បាំងបានយ៉ាងងាយ។
Lun-class Ekranoplan ជាយានចម្បាំងកូនកាត់ទំនើបបំផុត និងមានតែមួយគ្រឿងប៉ុណ្ណោះលើលោក ខណៈយានប្រភេទនេះផ្សេងទៀត ត្រូវបានច្នៃត្រឹមជាយានសង្គ្រោះប៉ុណ្ណោះ។

Lun ត្រូវគេដាក់ឲ្យចូលរួមប្រតិបត្តិការក្នុងសង្គ្រាមជើងទឹកសម័យសូវៀត អំឡុងឆ្នាំ ១៩៨៧ ប៉ុន្តែត្រូវគេបោះបង់ចោលអំឡុងទសវត្សរ៍ឆ្នាំ៩០ ពោលក្រោយសហភាពសូវៀតត្រូវគេរំលាយ។
យ៉ាងណា បច្ចុប្បន្ននេះ Lun ជាវត្ថុបុរាណដ៏មានតម្លៃបំផុតសម្រាប់ពលរដ្ឋនៅទីក្រុងបុរាណ Derbent ដោយសារវានឹងក្លាយជាសារមន្ទីរសង្គ្រាមដ៏អស្ចារ្យនៅលើឆ្នេរសមុទ្រ Caspian ដោយគ្រោងចាប់ផ្តើមកែលម្អចាប់ពីឆ្នាំ ២០២០ នេះតទៅ ក្រោយគម្រោងរបស់អង្គការយូនីស្កូ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


