ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ
ការរីករាលដាលនៃវីរុសកូវីដ -១៩បំប្លែងខ្លួន កំពុងបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈ កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មេរោគទាំងនេះ នៅតែបន្ត។
ក្រៅពី Delta ពិភពលោកក៏កំពុងភ័យខ្លាចវីរុសបំប្លែងខ្លួន Delta Plus និង Lambda ផងដែរ។

វីរុសបំប្លែងខ្លួន Delta Plus
Delta plus គឺជាពូជរបស់ Delta។ វាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅទ្វីបអឺរ៉ុប ហើយយកឈ្មោះរបស់វាពីកំឡាយសរសៃប្រូតេអ៊ីន ដែលគេហៅថា K417N។
វីរុសនេះ ក៏ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសយ៉ាងតិច ១០ រួមទាំងសហរដ្ឋអាមេរិកនិងឥណ្ឌាផងដែរ ហើយត្រូវបានអង្គការសុខភាពពិភពលោក ចាត់ចូលទៅក្នុងក្រុម “វីរុសបំប្លែងខ្លួនដែលត្រូវព្រួយបារម្ភ”។

អ្នកស្រាវជ្រាវបាននិយាយថា រោគសញ្ញារបស់ Delta plus មានលក្ខណៈប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម។
ប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុស Delta plus បច្ចុប្បន្នកំពុងត្រូវបានគេសិក្សា ប៉ុន្តែក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា វ៉ាក់សាំងមិនអាចយកឈ្នះវីរុសនេះបានទេ។
វីរុសបំប្លែងខ្លួន Lambda
វីរុសបំប្លែងខ្លួន Lambda ដែលបច្ចុប្បន្នកំពុងរីករាលដាលភាគច្រើននៅតំបន់អាមេរិកខាងត្បូង ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅប្រទេសប៉េរូក្នុងឆ្នាំ ២០២០ និងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៨ ហើយ។
អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសបំប្លែងខ្លួន Lambda អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនទាំងអស់ ហើយអាចបង្កើនភាពធន់នឹងវ៉ាក់សាំងនិងអង់ទីគ័រ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពរបស់វ៉ាក់សាំងបច្ចុប្បន្នប្រឆាំងនឹងវីរុស Lambda កំពុងត្រូវបានគេសិក្សា។
បច្ចុប្បន្ន ពេលនេះ WHO បានចាត់ទុក Lambda ជាវីរុសស្ថិតក្នុងការចាប់អារម្មណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AL
ចុចអាន៖ មើលរូបថត សួត អ្នកជំងឺកូវីដដែលបានចាក់វ៉ាក់សាំង និងអ្នកមិនចាក់ ទើបដឹងខុសគ្នាកម្រិតណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


