ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងអាមេរិកមួយប្រភេទ តម្រូវឲ្យចាក់ដូសទី៣ ដើម្បីប្រយុទ្ធជាមួយ Delta
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna បាននិយាយថា ការចាក់វ៉ាក់សាំងដូសទី៣ ទំនងជាត្រូវការជាចាំបាច់ចំពោះអ្នកចាក់វ៉ាក់សាំងរបស់ខ្លួនហើយបាន២ដូស ដោយសារតែវីរុសបំប្លែងខ្លួន Delta។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Moderna បានចេញផ្សាយ ការធ្វើបច្ចុប្បន្នភាពអំពីប្រសិទ្ធភាពវ៉ាក់សាំងនិងការអភិវឌ្ឍវ៉ាក់សាំងថ្មីមួយប្រភេទ សម្រាប់វីរុសបំប្លែងខ្លួននានា។

ក្រុមហ៊ុននិយាយថា វ៉ាក់សាំងរបស់ខ្លួន កំពុងបង្ហាញពីប្រសិទ្ធភាពយូរអង្វែង ៩៣ភាគរយក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់លើកទី២។
ប៉ុន្តែខ្លួននិយាយថា ប្រសិទ្ធភាពនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ហើយវ៉ាក់សាំងដូសជំរុញ ទំនងជាចាំបាច់ នៅឆមាសទីពីរនៃឆ្នាំនេះ ជាពិសេសចំពេលមានការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។

ប្រទេសអ៊ីស្រាអែល អាល្លឺម៉ង់និងបារាំង បានសម្រេចចិត្តរួចទៅហើយ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សចាស់និងអ្នកដទៃទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក កំពុងអំពាវនាវឲ្យមានការផ្អាក ចាក់វ៉ាក់សាំងដូសជំរុញ រហូតដល់ចុងខែកញ្ញា ដើម្បីអនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងការពារប្រជាជនរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ប្រទេសមួយនៅអឺរ៉ុប គ្រោងចាក់វ៉ាក់សាំងជំរុញ ដល់ទៅ ៥ដូសឯណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


