ព័ត៌មានអន្ដរជាតិ
បែកធ្លាយរបាយការណ៍៖ អាមេរិកនៅបើកចំហច្រកព្រលានកាប៊ុលមុនពេលការវាយប្រហារ
ទ្វារចូលនៅព្រលានយន្តហោះកាប៊ុលនៅតែបើកចំហដោយមេបញ្ជាការអាមេរិកដើម្បីអនុញ្ញាតឲ្យចក្រភពអង់គ្លេសបន្តជម្លៀសពលរដ្ឋរបស់ខ្លួន បើទោះជាមានការព្រមាននៃការវាយប្រហារជិតមកដល់។ នេះបើយោងតាមរបាយការណ៍អាមេរិកដែលលេចធ្លាយ។
យោងតាមកំណត់សំគាល់នៃការពិភាក្សាតាមវីដេអូក្នុងចំណោមឥស្សរជនយោធាជាន់ខ្ពស់ប្រហែលជា២៤ម៉ោងមុនពេលការវាយប្រហារដែលសារព័ត៌មាន Politico ទទួលបានថា កម្លាំងអាមេរិកគ្រោងបិទច្រក Abbey នៅរសៀលថ្ងៃព្រហស្បតិ៍ ពីព្រោះវាត្រូវបានចោទមានហានិភ័យខ្ពស់។

ទោះបីជាយ៉ាងណា លោក Peter Vasely មេបញ្ជាការយោធាអាមេរិកនៅអាហ្វហ្គានីស្ថានបាននិយាយថា ខ្លួននៅបន្តបើកចំហយូរទៀតដើម្បីទុកឲ្យកម្លាំងទ័ពចក្រភពអង់គ្លេសបង្កើនការជម្លៀសពលរដ្ឋរបស់ខ្លួនដែលត្រូវចេញពីសណ្ឋាគារ Baron ដែលមានមានពលរដ្ឋអាហ្វហ្គានីស្ថាន និងអង់គ្លេសត្រូវចាកចេញមុនពេលចម្លៀសចេញ។
ក្រោយមកនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយបាញ់កាំភ្លើងបានកើតមាននៅច្រក Abbey ដែលបណ្តាលឲ្យមនុស្សហោចណាស់១៧០នាក់ត្រូវបានស្លាប់ និងកងកម្លាំងអាមេរិក១៣នាក់ក៏បានស្លាប់ដែរ។
មន្ទីរបញ្ចកោណបានរិះគន់ចំពោះការលេចធ្លាយនៃវីដេអូលំអិតដែលខាង Politico ទទួលបានដោយបានប្រាប់វិបសាយព័ត៌មាននេះថា ៖«រឿងនេះគឺជាការលាតត្រដាងខុសច្បាប់នៃព័ត៌មានចាត់ចំណាត់ថ្នាក់ និងកិច្ចការផ្ទៃក្នុងដ៏រសើប»។
«ដរាបណាយើងដឹងពីអ្វីដែលប្រាប់ទៅអ្នកសារព័ត៌មាន យើងទាក់ទងនឹង Politico ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតដើម្បីរារាំងការចេញផ្សាយព័ត៌មានដែលដាក់កម្លាំងទ័ព និងប្រតិបត្តិការរបស់យើងនៅព្រលានយន្តហោះមានហានិភ័យខ្លាំងបំផុត។ យើងថ្កោលទោសចំពោះការបញ្ចេញខុសច្បាប់នៃព័ត៌មានចាត់ចំណាត់ថ្នាក់ និងគោលបំណងនៃការចេញផ្សាយរឿងនេះ ខណៈប្រតិបត្តិការគ្រោះថ្នាក់កំពុងបន្ត»។

លោក Musa Popal អាយុ៦០ឆ្នាំជាម្ចាស់ហាងមកពីក្រុងឡុងដ័ និងលោក Mohamed Niazi អាយុ២៩ឆ្នាំជាអ្នកបើករថយន្តឈ្នះមកពីក្រុង Hampshire ស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវបានសម្លាប់ បន្ទាប់ពីភេរវករម្នាក់ពាក់អាចកាក់គ្រាប់បែកដើរចូលទៅក្នុងហ្វូងមនុស្សនៅច្រកនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


