ព័ត៌មានអន្ដរជាតិ
Delta វាយលុកខ្លាំងធ្វើឲ្យកុមារអាមេរិកឆ្លងជាង២០ម៉ឺននាក់គ្រាន់តែសប្តាហ៍មុន
ចាប់តាំងពីឆ្នាំសិក្សាចុងក្រោយមក វីរុសបំប្លែងខ្លួន Alpha ដែលឆ្លងរាតត្បាតខ្លាំងនៅពេលនោះត្រូវបានជំនួសវិញដោយវីរុសបំប្លែងខ្លួនឆ្លងកាចសាហាវ និងលឿនរហ័ស Delta ដែលកំពុងតែរាតត្បាតខ្លាំងនៅសហរដ្ឋអាមេរិក។
ឥឡូវនេះ ករណីឆ្លងកុមារបានកើនឡើងដ៏អាក្រក់ដោយមានចំនួនជាង ៧៥០ ០០០ នាក់ ចន្លោះពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា។ នេះបើយោងតាមស្ថាប័នគ្រប់គ្រងមន្ទីរពេទ្យកុមារអាមេរិក (AAP) បាននិយាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ៖«កុមារប្រហែលជា ២៥២ ០០០ នាក់ បានឆ្លងកូវីដគ្រាន់តែមួយសប្តាហ៍មុន ដែលនេះជាចំនួនឆ្លងច្រើនបំផុតលើកុមារក្នុងមួយសប្តាហ៍ចាប់តាំងពីកូវីដ-១៩បានចាប់ផ្តើមឡើង»។
AAP បានបញ្ជាក់ថា ឥឡូវនេះ ករណីកូវីដឆ្លងកុមារថ្មីបានកើនឡើងដល់២៦%។
លោកវេជ្ជបណ្ឌិត Jon McCullers ប្រធានមន្ទីរពេទ្យកុមារ Le Bonheur បាននិយាយថា ករណីឆ្លងកុមារកាន់តែច្រើនបានជំរុញឲ្យកុមារមានជំងឺកូវីដ-១៩ចូលមន្ទីរពេទ្យកាន់តែច្រើន។
លោក McCullers បាននិយាយកាលពីថ្ងៃពុធថា ៖«យើងបានឃើញការកើនឡើងយ៉ាងខ្លាំងចំពោះករណីឆ្លងថ្មីនៅក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ចំពេលដែលកុមារនៅអាមេរិកវិលចូលរៀនវិញ»។

«គួរឲ្យចាប់អារម្មណ៍ខ្លាំង យើងកំពុងឃើញចំនួនកុមារចូលមន្ទីរពេទ្យច្រើនជាងប្រហែលជា៣ដងកំឡុងពេលដូចគ្នា បើប្រៀបធៀបនឹងករណីឆ្លងខ្ពស់បំផុតកំឡុងរដូវរងា»។ ប្រធានមន្ទីរពេទ្យកុមារ Le Bonheur បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


