ព័ត៌មានអន្ដរជាតិ
កុមារអ៊ីស្រាអែលរាប់ពាន់នាក់ មានរោគសញ្ញារយៈពេលវែង ក្រោយជាសះស្បើយពីកូវីដ
យោងតាមការស្ទង់មតិ ដែលចេញដោយក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទទី១៣ខែកញ្ញា បានឲ្យដឹងថា កុមារអ៊ីស្រាអែលសរុប ១១,២ ភាគរយដែលជាសះស្បើយពីជំងឺកូវីដ-១៩ បានទទួលរងនូវរោគសញ្ញារយៈពេលវែង។
ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលើផលវិបាកក្រោយកូវីដ-១៩ (PASC) ឬ “កូវីដរយៈពេលវែង” ក្នុងចំណោមកុមារចំនួន ១៣,៨៣៤ នាក់អាយុពី ៣ ដល់ ១៨ ឆ្នាំដែលជាសះស្បើយពីមេរោគនេះ ហើយបានរកឃើញថា ១១,២ភាគរយនៃកុមារដែលជាសះស្បើយនៅអ៊ីស្រាអែល គឺមានរោគសញ្ញារយៈពេលយូរ។

ពួកគេក៏បានកត់សម្គាល់ផងដែរថា ឱកាសនៃការមានរោគសញ្ញាយូរអង្វែង គឺកើតមានទៅតាមអាយុរបស់កុមារ។ ដូច្នេះ ១,៨ ភាគរយនៃកុមារដែលមានអាយុពី ៣ ទៅ ៦ ឆ្នាំ គឺមានរោគសញ្ញារយៈពេល ៦ ខែបន្ទាប់ពីការជាសះស្បើយ បើប្រៀបធៀបនឹង ៤,៦ ភាគរយក្នុងចំណោមក្មេងអាយុពី ១២ ទៅ ១៨ ឆ្នាំ។
ក្នុងចំណោមក្មេងជំទង់ដែលបញ្ចេញរោគសញ្ញា អាយុពី១២ដល់១៨ឆ្នាំ គឺមាន ៥,៦ភាគរយ មានបញ្ហាកូវីដរយៈពេលវែង បើធៀបទៅនឹង ៣,៥ ភាគរយក្នុងចំណោមអ្នកដែលមិនបញ្ចេញរោគសញ្ញានៅពេលធ្វើតេស្តវិជ្ជមាន។

ក្រសួងបានរាយការណ៍ថា រូបភាពស្រដៀងគ្នានេះ ក៏ត្រូវបានគេឃើញនៅក្នុងក្រុមអាយុដទៃទៀតផងដែរ។
គួរបញ្ជាក់ថា កុមារជាងមួយភាគបីដែលត្រូវបានរាប់បញ្ចូលក្នុងការស្ទង់មតិនេះ បានជួបប្រទះនូវរោគសញ្ញានៃប្រព័ន្ធសរសៃប្រសាទ ការយល់ដឹងឬផ្លូវចិត្ត ដូចជាការគេងមិនលក់ឬពិបាកផ្តោតអារម្មណ៍ បើប្រៀបធៀបទៅនឹងរយៈពេលមុនការឆ្លងមេរោគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ចម្ងល់៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ ចំពោះកុមារវ័យក្រោម ១៦ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


