Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

បានផុស

នៅ

បញ្ជាការនៃកងប្រតិបត្តិការរួម (JOC) កាលពីថ្ងៃសុក្របាននិយាយថា យោធាអ៊ីរ៉ាក់ និងអាមេរិកបានយល់ព្រមកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅក្នុងមូលដ្ឋានយោធាចំនួន ២ នៅអ៊ីរ៉ាក់នាចុងខែកញ្ញានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់ JOC បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងបាកដាដ រវាងគណៈកម្មាធិការអ៊ីរ៉ាក់ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Abdul Amir al-Shammari មេបញ្ជាការរងរបស់ JOC និងគណៈកម្មាធិការអាមេរិកដឹកនាំដោយឧត្តមសេនីយ៍ឯក John Brennan មេបញ្ជាការកងកម្លាំងចម្រុះអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ។

ភាគីទាំងពីរបានយល់ព្រមកាត់បន្ថយកងកម្លាំងប្រយុទ្ធពីមូលដ្ឋានយោធានៅទីក្រុង Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងទីក្រុង Erbil ក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ក្រុមឃឺដនៅភាគខាងជើង ។

គួរបញ្ជាក់ថា ការកាត់បន្ថយកងកម្លាំងប្រយុទ្ធរបស់អាមេរិកនឹងត្រូវបញ្ចប់នៅចុងខែនេះ ហើយកងកម្លាំងដែលនៅសេសសល់ គឺសម្រាប់គោលបំណងគាំទ្រឧបករណ៍តាមដាន និងការចែករំលែកព័ត៌មានចារកម្ម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អាមេរិក សារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ​ កាប៊ុល សម្លាប់ជនស៊ីវិល ១០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម