ព័ត៌មានអន្ដរជាតិ
ទីបំផុតស្តេចប្រដាល់អាស៊ី Pacquiao ប្រកាសឈរឈ្មោះប្រធានាធិបតី
កំពូលអ្នកប្រដាល់សកលអាស៊ី Manny Pacquiao អាចកាន់តែខិតជិតចូលចូលវិវត្តន៍ពីអាជីពប្រដាល់ហើយ បន្ទាប់ពីលោកបានប្រកាសពីការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២ ក្រោយទទួលយកការដាក់ឈ្មោះឲ្យប្រកួតប្រជែងពីគណបក្ស PDP-Laban របស់លោក។

Manny Pacquiao បានសរសេរថា ៖«ខ្ញុំទទួលយកដោយក្លាហានពីការប្រជែងនាំការឈរឈ្មោះតំណែងប្រធានាធិបតីហ្វីលីពីន។ យើងត្រូវការរីកចម្រើន។ ខ្ញុំត្រូវការឈ្នះភាពក្រីក្រ។ យើងត្រូវការអភិវឌ្ឍដើម្បីបម្រើប្រជាជនរបស់យើងដោយមានសុចរិតភាព សេចក្តីស្រឡាញ់ និងតម្លាភាព។ ពេលវេលាដល់ហើយឥឡូវនេះ។ ខ្ញុំបានត្រៀមរួចរាល់ដើម្បីប្រឈមនឹងភាពជាអ្នកដឹកនាំ»។

ការប្រកាសជាផ្លូវការនេះ ក្រោយពេលមានដំណឹងលេចឮជាបន្តបន្ទាប់ពីការប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីពីនរបស់ Manny សម្រាប់ឆ្នាំ២០២២ខាងមុខ ប៉ុន្តែលោកមិនធ្លាប់និយាយផ្ទាល់មាត់ ឬប្រកាសជាផ្លូវការឡើយ។ យ៉ាងណា ពេលនេះលោកបានប្រកាសជាផ្លូវការហើយ បន្ទាប់ពីប្រកួតចុងក្រោយកាលពីខែមុនចាញ់កីឡាករ Yordenis Ugas។
កាលពីប៉ុន្មានសប្តាហ៍មុន លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏បានប្រកាសពីការឈរឈ្មោះប្រកួតប្រជែងតំណែងអនុប្រធានាធិបតី ដោយសារលោកបានកំពុងកាន់តំណែងមួយអាណត្តិហើយ ដូច្នេះលោកមិនអាចឈ្មោះប្រធានាធិបតីទៀតទេ។
លោក Rodrigo Duterte និង Manny Pacquiao ស្ថិតនៅក្នុងនៅគណបក្ស PDP-Laban ជាមួយគ្នា ហើយទទួលបានការគាំទ្រច្រើនពីសមាជិកបក្ស។ ជាពិសេសប្រជាជនហ្វីលីពីនក៏ស្រឡាញ់បុរសខ្លាំងទាំងពីរនេះដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Manny Pacquiao
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


