ព័ត៌មានអន្ដរជាតិ
អាមេរិកមិនទាន់អនុញ្ញាតវ៉ាក់សាំងកុមារអាយុ៥ទៅ១១ឆ្នាំ ខណៈសប្តាហ៍មុន កុមារឆ្លងកូវីដជាង២សែននាក់
ករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើងក្នុងចំណោមកុមារទូទាំងសហរដ្ឋអាមេរិក ហើយឥឡូវនេះយោងតាមទិន្នន័យបានផ្សាយនៅថ្ងៃចន្ទម្សិលមិញបង្ហាញថា កុមារឆ្លងជិត២៦%នៃករណីឆ្លងទាំងអស់ត្រូវបានរាយការណ៍ទូទាំងប្រទេស។
កាលពីសប្តាហ៍មុន បណ្ឌិតសភាកុមារអាមេរិក (AAP) បានរាយការណ៍ពីករណីឆ្លងសរុបខ្ពស់បំផុតលំដាប់ទី២ក្នុងចំណោមកុមារគឺចំនួន ២២៥ ៩៧៨នាក់។ តួលេខនេះធ្លាក់ចុះតិចតួចប្រៀបធៀបនឹងចំនួនឆ្លងមុនសប្តាហ៍មុនដែលមានចំនួន ២៤៣ ៣៧៣នាក់។

ករណីឆ្លងកើនឡើងចំពេលសិស្សានុសិស្សវិលត្រឡប់ទៅសាលារៀនវិញ ខណៈវ៉ាក់សាំងមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារវ័យក្មេងឡើយ។ ការសិក្សាលើវ៉ាក់សាំងសម្រាប់កុមារវ័យក្មេងកំពុងដំណើរការ ប៉ុន្តែបច្ចុប្បន្ននេះកុមារអាយុ១២ឆ្នាំទៅ១៥ឆ្នាំមានវ៉ាក់សាំងចាក់ហើយ។
អ្នកជំនាញ និងមន្ត្រីសុខភាពបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពសិស្សវ័យក្មេងដែលមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារពួកគេ។
យ៉ាងណា ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky មានប្រសាសន៍ថា ទីភ្នាក់ងារសុខភាពសាធារណៈកំពុងធ្វើការលើវ៉ាក់សាំងដែលមានស្រាប់សម្រាប់កុមារវ័យក្មេងនៅចុងឆ្នាំនេះ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Scott Gottlieb សមាជិកក្រុមប្រឹក្សាក្រុមហ៊ុនឱសថ Pfizer បានលើកឡើងថា ពេលវេលាអាចនឹងមកដល់ឆាប់ៗ។ លោកបញ្ជាក់ថា ទិន្នន័យវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំរួចរាល់ហើយដើម្បីឲ្យរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិក អនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ដែលអាចចុងខែកញ្ញានេះ។
AAP បាននិយាយថា ៖«បន្ទាប់ពីថយចុះកាលពីដើមរដូវក្តៅ ករណីឆ្លងកុមារបានកើនឡើងវិញយ៉ាងឆាប់រហ័សដែលមានចំនួនជាង ៩២៥០០០នាក់ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយ។

ចំនួនឆ្លងកូវីដប្រចាំសប្តាហ៍ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទគឺកើនឡើងប្រហែលជា២១៥%ក្នុងចំណោមកុមារចាប់តាំងពីសប្តាហ៍នៃថ្ងៃទី២២-២៩ ខែកក្កដានៅពេលនោះមានកុមារឆ្លងត្រឹមតែ៧១៧២៦នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា កុមារអាមេរិកជាង៥.៥លាននាក់បានឆ្លងកូវីដ-១៩។ ទោះបីជាយ៉ាងណា កុមារនៅតែមិនសូវប្រឈមនឹងឈឺធ្ងន់ធ្ងរឡើយ បើប្រៀបធៀបនឹងមនុស្សធំដែលប្រឈមនឹងឈឺធ្ងន់ធ្ងរ ឬស្លាប់៕
អានបន្ថែម៖ វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំមានសុវត្ថិភាព និងអង់ទីគ័រការពារល្អ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


