ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវ៉ាក់សាំងធំៗ សប្បាយកើបលុយ អំឡុងជំងឺរាតត្បាត កូវីដ-១៩
ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដជំងឺកូវីដ-១៩ រកលុយបានរាប់ពាន់លានដុល្លារ បន្ទាប់ពីមន្រ្តីសុខាភិបាលអាមេរិកបានអនុម័តការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់ប្រជាជនវ័យចំណាស់និងងាយរងគ្រោះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត បានបន្តកើនឡើងក្នុងអំឡុងពេលមានជំងឺរាតត្បាត។

កាលពីយប់ថ្ងៃព្រហស្បតិ៍ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បានគាំទ្រការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ សម្រាប់ជនជាតិអាមេរិកមានអាយុ៦៥ឆ្នាំឡើង រួមជាមួយមនុស្សវ័យក្មេងរាប់សិបលាននាក់ដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ ដោយសារតែសុខភាពឬការងាររបស់ពួកគេ។
ការព្យាករណ៍សម្រាប់ប្រាក់ចំណូលឆ្នាំ ២០២២ របស់ក្រុមហ៊ុន Moderna បានកើនឡើង ៣៥ ភាគរយ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានដាក់ចេញផែនការចាក់ដូសជំរុញនៅពាក់កណ្តាលខែសីហា ថ្វីបើវ៉ាក់សាំងដូសជំរុញរបស់ Moderna មិនទាន់ត្រូវបានអនុម័តក៏ដោយ។

អ្នកវិភាគរបស់ក្រុមហ៊ុន Morningstar លោកស្រី Karen Andersen រំពឹងថា គ្រាន់តែវ៉ាក់សាំងដូសជំរុញ នឹងនាំឲ្យការលក់ទូទាំងពិភពលោកមានតម្លៃប្រហែល ២៦ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Pfizer និង BioNTech នៅឆ្នាំក្រោយនិងប្រហែល ១៤ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Moderna ប្រសិនបើពួកគេត្រូវបានអនុម័តដល់ជនជាតិអាមេរិកស្ទើរតែទាំងអស់។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer បានកើនឡើងពី ៣០.៩៩ ដុល្លារនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ពោលគឺប៉ុន្មានថ្ងៃមុនពេលអង្គការសុខភាពពិភពលោក ប្រកាសថា កូវីដ-១៩ជាជំងឺរាតត្បាតជាសកល ដល់៤៣.៩៤ដុល្លារនាបច្ចុប្បន្ននេះ។

ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Johnson & Johnson បានកើនឡើងពី១៣៤.២៩ ដុល្លារ ដល់ ១៦៤.៥៩ ដុល្លារនៅបច្ចុប្បន្ន។
ក្រុមហ៊ុនខ្លាំងជាងគេបំផុតគឺ Moderna ដោយភាគហ៊ុនបានកើនឡើង ៥១៩ ភាគរយក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ វាកើនឡើងពី ២១.៣ ដុល្លារនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ដល់ ៤៣០ ដុល្លារនាពេលសព្វថ្ងៃនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេក្រុមហ៊ុនវ៉ាក់សាំងមួយទៀតអះអាងថា កូវីដនឹងចប់នៅឆ្នាំក្រោយ តែត្រូវចាក់ដូសជំរុញ រាល់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


