ព័ត៌មានអន្ដរជាតិ
តាលីបង់ ព្រមាន អាមេរិក ឲ្យគោរពសិទ្ធិដែនអាកាស អាហ្វហ្គានីស្ថាន ខ្លះផងប្រយ័ត្នមានផលវិបាក
ក្រុមតាលីបង់នៅថ្ងៃពុធនេះបានព្រមានពីផលវិបាក ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើកនៅលើដែនអាកាសអាហ្វហ្គានីស្ថាន ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិកបានរំលោភសិទ្ធិ និងច្បាប់អន្តរជាតិទាំងអស់ ព្រមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្រុមតាលីបង់នៅទីក្រុងដូហាប្រទេសកាតា ជាមួយនឹងប្រតិបត្តិការរបស់យន្តហោះគ្មានមនុស្សបើកទាំងនេះនៅអាហ្វហ្គានីស្ថាន ។
លោក Mujahid បាននិយាយថា “យើងអំពាវនាវដល់ប្រទេសទាំងអស់ជាពិសេសសហរដ្ឋអាមេរិក ឲ្យគោរពអាហ្វហ្គានីស្ថាន ក៏ដូចជាគោរពសិទ្ធិ ច្បាប់ និងការប្តេជ្ញាចិត្តរបស់អន្តរជាតិដើម្បីការពារផលវិបាកអវិជ្ជមានណាមួយ” ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធឥស្លាមតាលីបង់បានដណ្តើមអំណាចមកវិញនៅអាហ្វហ្គានីស្ថានកាលពីខែមុន បន្ទាប់ពីកងទ័ពអាមេរិក និងបស្ចិមប្រទេសបានចាកចេញពីប្រទេសនេះ ដោយបញ្ចប់បេសកកម្មយោធា និងការទូតដែលបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មកលើសហរដ្ឋអាមេរិក ។
ទន្ទឹមនោះ ក្រុមតាលីបង់ស្ថិតនៅក្រោមសម្ពាធពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលជាក្រុមនៅពីក្រោយការវាយប្រហារ ៩/១១ នៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ក្រុមតាលីបង់ អាចមានអាវុធនុយក្លេអ៊ែរ ១៥០ គ្រាប់នៅក្នុងដៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


