ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិក៦៦លាននាក់ទៀតនៅតែមិនទាន់ព្រមចាក់វ៉ាក់សាំង
កាលពីម្សិលមិញនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងពីជោគជ័យនៃការអនុវត្តវិធានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបញ្ជាក់ថា ត្រូវប្រឹងបន្ថែមទៀត ពីព្រោះនៅមានពលរដ្ឋ៦៦លាននាក់ទៀតមិនទាន់ចាក់។
មន្ត្រីរបស់រដ្ឋបាល ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅអាមរិកបានកើនឡើងវិញជាង២០% បន្ទាប់ពីរដ្ឋាភិបាលអនុម័តវិធានការបន្តបន្ទាប់ដើម្បីបង្ខំឲ្យពលរដ្ឋចាក់ក្នុងរយៈពេលថ្មីៗនេះ ខណៈចំនួនឆ្លង និងស្លាប់ថ្មីបានថយចុះ។

កាលពីខែកក្កដា លោក ចូ បៃដិន បានសម្រេចឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ឬធ្វើតេស្តជាប្រចាំ។ ក្នុងខែកញ្ញា លោកនិយាយទៀតថា បុគ្គលិករដ្ឋាភិបាលត្រូវការចាក់វ៉ាក់សាំង ឬក៏ត្រូវប្រឈមនឹងបាត់បង់ការងារ ហើយក្រុមហ៊ុនឯកជនធំៗត្រូវចាក់ ឬធ្វើតេស្តជាប្រចាំ។
មួយរយៈពេលចុងក្រោយនេះ រដ្ឋមួយចំនួន ក៏ដូចជាក្រុមហ៊ុនឯកជនធំៗនៅសហរដ្ឋអាមេរិកបានផ្អាកបុគ្គលិកពីការងារដោយមិនផ្តល់ប្រាក់ខែ ឬបញ្ឈប់ពីការងារតែម្តងដោយសារពួកគេមិនព្រមចាក់វ៉ាក់សាំង។
លោក បៃដិន មានប្រសាសន៍ថា ៖«វិធានការឲ្យចាក់វ៉ាក់សាំងដែលយើងបានចាប់ផ្តើមកាលពីរដូវក្តៅមកកំពុងដំណើការ»។ លោកកត់សំគាល់ថា ច្បាប់ពេញលេញស្តីពីតម្រូវការចាក់វ៉ាក់សាំងរបស់ក្រសួងការងារសម្រាប់អាជីវកម្មនឹងមកដល់ឆាប់ៗ។
លោកថា ៖«យើងនៅមានមនុស្ស៦៦លាននាក់ទៀត នៅតែមិនទាន់ចាក់វ៉ាក់សាំងដែលនេះជាចំនួនដ៏ច្រើន។ យើងមិនអាចឈប់បានទេឥឡូវនេះ»។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុងក្រោយបំផុតបង្ហាញថា ប្រជាជនអាមេរិកប្រមាណ៦៦.៣លាននាក់បានចាក់វ៉ាក់សាំងបង្ការកូវីដយ៉ាងហោចណាស់១ដូស និងប្រមាណ៥៧.៣%ចាក់ពេញដូស។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកនិយាយនៅថ្ងៃពុធថា ពលរដ្ឋអាមេរិក៧៧%ហើយបានចាក់វ៉ាក់សាំងហោចណាស់១ដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


