ព័ត៌មានអន្ដរជាតិ
អាមេរិក ពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី
លោក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានជប៉ុន Nikkei ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី ។
លោកមេបញ្ជាការបញ្ជាក់ថា កងទ័ពទាំងនោះរួមមាន ក្រុមការងារដែលមានសមត្ថភាពផ្នែកមីស៊ីល អេឡិចត្រូនិក និងអ៊ីនធឺណិតដើម្បីទប់ស្កាត់ការលុកលុយរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។
អង្គភាពកងទ័ពដែលត្រូវបានគេស្គាល់ថាជា “កងកម្លាំងកិច្ចការពហុដែន” មានបុគ្គលិកជាច្រើនពាន់នាក់ ឈរជើងនៅមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន និងក្នុងប្រទេសអាល្លឺម៉ង់ ។ អង្គភាពនេះរៀបចំ និងចែកជា ៤ ក្រុមដែលមានសមត្ថភាពក្នុងការបាញ់ប្រហារ ការពារអាកាស ដឹកជញ្ជូន និងសង្គ្រាមព័ត៌មានជាដើម ។
កងកម្លាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួរយោធាអាមេរិកនាប៉ុន្មានឆ្នាំថ្មីៗនេះអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅមជ្ឈិមបូព៌ា ជាពិសេសការប្រកួតប្រជែងជាមួយប្រទេសចិន ។
ស្របពេលជាមួយគ្នានេះ ការពិចារណាដាក់ពង្រាយកងកម្លាំងរបស់អាមេរិកមកកាន់តំបន់អាស៊ី ក៏ដោយសារតែប្រទេសនេះនៅជិតប្រទេសចិន ហើយម្យ៉ាងទៀតបើអាមេរិកមានមូលដ្ឋាននៅជិតប្រទេសចិន នោះវានឹងបង្កើនការត្រៀមខ្លួនរបស់ក្រុងវ៉ាស៊ីនតោនផងដែរ ។
ដំបូងឡើយកងកម្លាំងនេះត្រូវបានគេរំពឹងថានឹងឈរជើងនៅរដ្ឋហាវ៉ៃ ប៉ុន្តែការដាក់ពង្រាយចុងក្រោយរបស់អង្គភាពមួយនេះទំនងជានឹងបែរមកក្នុងទ្វីបអាស៊ីវិញ ហើយវាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្រោយឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


