ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារកូវីដ លើលោកកើនដល់ជាង ១.៥ លាននាក់
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ១.៥ លាននាក់ត្រូវបានកត់ត្រាទូទាំងពិភពលោកពីចំនួនករណីឆ្លងជិត ៦៥ លានករណី ។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins កាលពីថ្ងៃព្រហស្បតិ៍ ។
ការកត់ត្រានេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា ពិភពលោកអាចនឹងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៃជំងឺកូវីដ ១៩ រយៈពេលជាច្រើនទសវត្សរ៍ទៀត បើទោះបីជាថ្នាំវ៉ាក់សាំងត្រូវបានអនុម័តយ៉ាងឆាប់រហ័សក៏ដោយ ។
ដោយបើកកិច្ចប្រជុំកំពូលពិសេសរបស់ UN ស្តីពីវីរុសដែលត្រូវបានធ្វើឡើងជាការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព លោក Guterres បានសាទរចំពោះការរីកចម្រើនខាងវិទ្យាសាស្ត្រ ប៉ុន្តែបានព្រមានថា ការចាក់វ៉ាក់សាំងមិនមែនជាការព្យាបាលសម្រាប់ជំងឺដែលប៉ះពាល់ដល់ភពផែនដីនេះនោះទេ ។
លោក Guterres បាននិយាយថា “វ៉ាក់សាំងមិនអាចជួសជុលការខូចខាតនេះនោះទេ ហើយនឹងអូសបន្លាយពេលរាប់ឆ្នាំទៀត ហើយវានឹងមានជាច្រើនទសវត្សរ៍ខាងមុខទៀតផងដែរ ។ រោគរាតត្បាតកូវីដ ១៩ បានធ្វើឲ្យមានបញ្ហាប្រឈមរយៈពេលវែងផ្សេងទៀតរួមមាន វិសមភាព និងការផ្លាស់ប្តូរអាកាសធាតុ ជាដើម ។
មេដឹកនាំ ឬមន្ត្រីជាន់ខ្ពស់មកពីជាង ១០០ ប្រទេសត្រូវបានគេគ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះតាមរយៈសុន្ទរកថាតាមវីដេអូ ប៉ុន្តែអ្នកការទូតមិនរំពឹងថាការជួបជុំរយៈពេល ២ ថ្ងៃតាមវីដេអូនេះនឹងដឹកនាំភ្លាមៗចំពោះការសម្រេចចិត្តសំខាន់ៗនោះទេ ។ លោកក៏បានអំពាវនាវឲ្យមានការចូលរួមវិភាគទានដើម្បីបំពេញកង្វះខាតថវិកាចំនួន ៤.៣ ពាន់លានដុល្លារក្នុងរយៈពេលពីរខែខាងមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ ។
គិតមកត្រឹមពេលនេះមានប្រទេសជាង ១៨០ បានចូលរួមជាមួយកម្មវិធី Covax ដែលជាការសហការជាសកលធ្វើការជាមួយក្រុមហ៊ុនផលិតដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នា ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ីមិនបានចូលរួមក្នុងកម្មវិធីនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ស្អែកនេះ រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់អ្នកក្រុង មូស្គូ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ