ព័ត៌មានអន្ដរជាតិ
ប្រជុំម្សិលមិញ តែអាមេរិកនឹងធ្វើពហុការការទូតកីឡាអូឡាំពិកនៅចិន តែអត្តពលិកអាចចូលរួមប្រកួតបាន
សហរដ្ឋអាមេរិកនឹងធ្វើពហិការការទូតពីកីឡាអូឡាំពិករដូវរងានៅប្រទេសចិន ហើយនឹងមិនបញ្ជូនគណៈប្រតិភូផ្លូវការទៅចូលរួមប្រកួតឡើយដើម្បីជាការឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមសេចក្តីរាយការណ៍មួយកាលពីថ្ងៃអង្គារ៍។
សេចក្តីរាយការណ៍នេះបានកើតមាននៅថ្ងៃ បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលមានបញ្ហាប្រឈមជាច្រើនត្រូវបានលើកឡើង ប៉ុន្តែកីឡាអូឡាំពិកបែរជាមិនបានលើកឡើងទេ បើទោះជាមានសេចក្តីរាយការណ៍មុនៗថា លោក ស៊ី នឹងបញ្ជូនលិខិតអញ្ជើញទៅអាមេរិកដើម្បីចូលរួមប្រកួត។

យោងតាមអ្នកសរសេរអត្ថបទនៅកាសែត Washington Post លោក Josh Rogin ដែលបានសរសេរអំពីគោលនយោបាយចិនទូលំទូលាយបានឲ្យដឹងថា អនុសាសន៍ផ្លូវការមួយសម្រាប់ការធ្វើពហិការការទូតត្រូវបានផ្តល់ទៅលោក បៃដិន ហើយលោកត្រូវបានគេរំពឹងថា នឹងអនុម័តលើអនុសាសន៍មុនដាច់ខែនេះពោលគឺមុនពេលពីរខែដែលកីឡាអូឡាំពិករដូវរងានឹងចាប់ផ្តើមនាខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។
ទោះបីជាយ៉ាងណា ស្ថិតក្រោមការធ្វើពហិការការទូតបែបនេះ អត្តពលិកអាមេរិកនៅតែអាចចូលរួមប្រកួតធម្មតាក្នុងនាមមិនពាក់ព័ន្ធនឹងរឿងនយោបាយ ហើយមិនមានគណៈប្រតិភូនយោបាយពោលគឺគ្មានមន្ត្រីរដ្ឋាភិបាលអាមេរិករួមដំណើរជាផ្លូវការជាមួយទេ។
នៅពេលសួរឲ្យបញ្ជាក់ មន្ត្រីរដ្ឋបាលអាមេរិកជាន់ខ្ពស់ លោក Andrew Bates អ្នកនាំពាក្យរងរបស់សេតវិមានបាននិយាយថា ៖«យើងមិនមានការធ្វើបច្ចុប្បន្នភាពផ្លូវការណាមួយអំពីគោលជំហរអាមេរិកទេ»។ លោកថា កីឡាអូឡាំពិកមិនមែនជាផ្នែកនៃកិច្ចសន្ទនារវាងលោក បៃដិន និងលោក ស៊ី ទេ។
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា ការដាក់ពន្ធនាគារដ៏ធំ និងការក្រៀវដោយបង្ខំនៃចំនួនប្រជាជនមូស្លីម Uyghur នៅចិនគឺជាអំពើប្រល័យពូជសាសន៍។ អាមេរិកក៏បានរិះគន់ចំពោះការគៀបសង្កត់លើលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង និងទីបេ។

ឥស្សរជននយោបាយលេចធ្លោរបស់គណបក្សប្រជាធិបតេយ្យ និងសាធារណៈបានអំពាវនាវឲ្យមានការធ្វើពហិការការទូតដែលអាចជាការផ្ញើសារមិនយល់ព្រម ប៉ុន្តែមិនប៉ះពាល់ដល់អត្តពលិករបស់អាមេរិកទេ។
រដ្ឋបាលរបស់លោក បៃដិន នឹងបញ្ជាក់ទៅសម្ព័ន្ធមិត្តរបស់ខ្លួនអំពីការធ្វើពហិការការទូត ប៉ុន្តែនឹងទុកឲ្យប្រទេសសម្ព័ន្ធមិត្តធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


