ព័ត៌មានអន្ដរជាតិ
នាវាចម្បាំង អាមេរិក ឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ ដ៏រសើបម្តងទៀត កាន់តែជះកំហឹងដល់ ចិន
នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរម្តងទៀតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនៅថ្ងៃអង្គារនេះ ជាផ្នែកមួយនៃអ្វីដែលយោធាអាមេរិកហៅថាជាសកម្មភាពជាប្រចាំ ប៉ុន្តែវាក៏តែងតែធ្វើឲ្យរដ្ឋាភិបាលចិនជឿថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើឲ្យមានភាពតានតឹងក្នុងតំបន់ផងដែរ ។
កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាកម្ចេចមីស៊ីល USS Milius បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាទម្លាប់តាមដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ ។
កងទ័ពជើងទឹកបានបន្ថែមថា “ការធ្វើដំណើររបស់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ។ យោធាសហរដ្ឋអាមេរិកបានហោះហើរ ចេញនាវា និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត” ។
កប៉ាល់កងទ័ពជើងទឹកអាមេរិកបានឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ខែ ហើយធ្វើឲ្យមានការខឹងសម្បារជារឿយៗដល់ទីក្រុងប៉េកាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីខែមុន យោធាចិនបានថ្កោលទោសអាមេរិក និងកាណាដាចំពោះការបញ្ជូននាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថា ពួកគេកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
គួរបញ្ជាក់ថា ប្រទេសចិនបានទាមទារការគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយបានបន្តបេសកកម្មកងទ័ពអាកាសម្តងហើយម្តងទៀតចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបង្កឲ្យមានកំហឹងនៅទីក្រុងតៃប៉ិ ។
ទន្ទឹមនោះ ទីក្រុងប៉េកាំងបានហៅតៃវ៉ាន់ថាជាបញ្ហារសើប និងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សរុបព្រឹត្តិការណ៍សំខាន់ៗដែលលោក ស៊ី ជីនពីង ថ្លែងក្នុងកិច្ចប្រជុំ ចិន-អាស៊ាន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


