ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អាចផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron ត្រឹម ៤៥ ថ្ងៃ
មូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) បាននិយាយកាលពីថ្ងៃចន្ទថា កំណែថ្មីនៃវ៉ាក់សាំងកូវីដ Sputnik V ដែលប្រើសម្រាប់កម្ចាត់វីរុសបំប្លែងខ្លួន Omicron កំពុងតែស្ថិតក្នុងការអភិវឌ្ឍន៍ ។

RDIF បានរៀបរាប់ថា វ៉ាក់សាំង Sputnik V និង Sputnik Light បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់នៃមេរោគ SARC-Cov-2 ដែលកំពុងអុកឡុកពិភពលោករហូតមកដល់បច្ចុប្បន្ននេះ ។
RDIF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទោះជាយ៉ាងណាក៏ដោយវិទ្យាស្ថាន Gamaleya ដោយផ្អែកលើពិធីសារដែលមានស្រាប់នៃការបង្កើតវ៉ាក់សាំងសម្រាប់កម្ចាត់វីរុសគួរឲ្យព្រួយបារម្ភមួយនេះ បានចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំង Sputnik កំណែថ្មីសម្រាប់វីរុស Omicron រួចហើយ” ។

ទន្ទឹមនោះលោក Kirill Dmitriev នាយកប្រតិបត្តិ RDIF បាននិយាយថា “វ៉ាក់សាំងកំណែថ្មី Sputnik Omicron អាចរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំក្នុងរយៈពេល ៤៥ ថ្ងៃ ។ វ៉ាក់សាំង Sputnik Omicron ជាច្រើនរយលានដូសអាចត្រូវបានផ្តល់ជូនទីផ្សារអន្តរជាតិត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយនឹងមានជាង ៣ ពាន់លានដូសពេញឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានដាក់ស្លាកវីរុសបំប្លែងខ្លួនថ្មី Omicron ដែលកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូងថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” ។ មេរោគថ្មីនេះត្រូវបានគេរាយការណ៍ថាមានការវិវត្តចំនួន ៣២ ដែលអាចធ្វើឲ្យវាឆ្លងកាន់តែខ្លាំង និងកាន់តែមានគ្រោះថ្នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


