ព័ត៌មានអន្ដរជាតិ
FDA គាំទ្រឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ របស់ក្រុមហ៊ុន Merck
ក្រុមអ្នកប្រឹក្សាសុខភាពរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានគាំទ្រចំពោះអត្ថប្រយោជន៍នៃថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck ដោយធ្វើឲ្យវាក្លាយជាថ្នាំព្យាបាលកូវីដទី១ ដែលប្រជាជនអាមេរិក អាចលេបនៅផ្ទះបាន។

ក្រុមប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបោះឆ្នោត ១៣ ទល់ ១០ ថា អត្ថប្រយោជន៍របស់ឱសថនេះ មានលើសពីហានិភ័យ។
អនុសាសន៍របស់ក្រុមនេះ បានធ្វើឡើងបន្ទាប់ពីការជជែកដេញដោលរយៈពេលច្រើនម៉ោងអំពីអត្ថប្រយោជន៍តិចតួចរបស់ឱសថ និងបញ្ហាសុវត្ថិភាពដែលអាចកើតមាន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញដែលគាំទ្រការព្យាបាលបានសង្កត់ធ្ងន់ថា វាមិនគួរត្រូវបានប្រើប្រាស់ដោយស្ត្រីមានផ្ទៃពោះឡើយ ហើយបានអំពាវនាវឲ្យ FDA ចេញការណែនាំដោយប្រុងប្រយ័ត្នបន្ថែម រួមទាំងការធ្វើតេស្តលើស្ត្រីមានផ្ទៃពោះជាដើម មុនពេលប្រើប្រាស់ថ្នាំនេះ។
ការបោះឆ្នោតរបស់ក្រុមនេះ បានគាំទ្រជាពិសេសចំពោះថ្នាំសម្រាប់មនុស្សពេញវ័យកើតជំងឺកូវីដកម្រិតស្រាលទៅមធ្យម ដែលប្រឈមមុខនឹងហានិភ័យខ្លាំងបំផុត រួមទាំងអ្នកដែលមានលក្ខខណ្ឌដូចជា ធាត់ ជំងឺហឺត និងមនុស្សចាស់ផងដែរ។

ការអនុញ្ញាតពី FDA សម្រាប់ថ្នាំ Molnupiravir អាចជាជំហានដ៏សំខាន់ក្នុងការព្យាបាលមេរោគ។ វានឹងផ្តល់ឲ្យគ្រូពេទ្យនូវថ្នាំដំបូងគេ ដែលពួកគេអាចចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺលេបដោយខ្លួនឯង បន្ធូរបន្ថយបន្ទុកលើមន្ទីរពេទ្យ និងជួយទប់ស្កាត់ការស្លាប់។
គួរបញ្ជាក់ថា ថ្នាំគ្រាប់នេះត្រូវបានអនុញ្ញាតរួចទៅហើយនៅក្នុងចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ abc7chicago
ចុចអាន៖ ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir គ្មានប្រសិទ្ធភាព ដូចការអះអាងពីមុនទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


