ព័ត៌មានអន្ដរជាតិ
Omicron វាយលុកចូលដល់ អាមេរិកឡាទីន ហើយ (មានវីដេអូ)
និយតករសុខភាព Anvisa របស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា ការវិភាគមន្ទីរពិសោធន៍បានរកឃើញ២ករណីនៃវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ដែលជាករណីដំបូងត្រូវបានរាយការណ៍នៅតំបន់អាមេរិកឡាទីន។

យោងតាម Anvisa, អ្នកដំណើរម្នាក់ដែលមកដល់ទីក្រុង Sao Paulo ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រពន្ធរបស់គាត់ បានឆ្លងវីរុសបំប្លែងថ្មីដ៏កាចសាហាវនេះ។
អ្នកដំណើរបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Guarulhos នៅថ្ងៃទី២៣ខែវិច្ឆិកា ជាមួយនឹងការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩។

ប៉ុន្តែមុនការធ្វើដំណើរត្រឡប់ទៅវិញតាមការគ្រោងទុក ប្តីប្រពន្ធមួយគូនេះនេះបានធ្វើតេស្តវិជ្ជមាន ហើយសំណាកត្រូវបានបញ្ជូនសម្រាប់ការវិភាគបន្ថែម ដោយក្រោយមកត្រូវបានគេរកឃើញថាជាវីរុសបំប្លែងខ្លួន Omicron។
និយតករនិយាយថា សំណាកនឹងត្រូវបានបញ្ជូនសម្រាប់ការវិភាគបញ្ជាក់ជាលើកទីពីរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO ប្រាប់ ៦ ក្បាច់ ទោះ Omicron សាហាវប៉ុនណា ក៏មិនហ៊ានក្បែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


