ព័ត៌មានអន្ដរជាតិ
ចាប់ពីបើកប្រទេសឡើងវិញ វៀតណាមឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុត
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ទូទាំងប្រទេសកាលពីថ្ងៃអង្គារ៍មានចំនួន១៣៩៦៦នាក់ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីប្រទេសបញ្ចប់បំរាមកាលពីថ្ងៃទី១ ខែតុលាមក។
ទីក្រុងហូជីមិញនៅតែជាកន្លែងដែលមានករណីឆ្លងច្រើនបំផុតដែលមាន១៤៩៧នាក់ តាមពីក្រោយខេត្ត Can Tho មាន៩៨១នាក់ និងខេត្ត Ba Ria-Vung Tau មាន៨៦០នាក់។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺកូវីដ-១៩ចំនួន១៩៧នាក់បានស្លាប់។ ក្នុងចំណោមអ្នកស្លាប់ មាន៧៦នាក់នៅទីក្រុងហូជីមិញក្នុងនោះមាន១៧នាក់ជាអ្នកជំងឺដែលបញ្ជូនមកពីកន្លែងផ្សេងៗចូលទីក្រុងហូជីមិញ។
ដូច្នេះសរុបអ្នកស្លាប់ដោយកូវីដ-១៩នៅប្រទេសវៀតណាមបានកើនឡើងដល់២៥២៥២នាក់ ឬស្មើនឹង២%នៃអ្នកឆ្លងសរុប។
រលកចុងក្រោយបំផុតដែលបានវាយប្រហារវៀតណាមក្នុងរយៈពេល៧ខែចុងក្រោយនេះបានធ្វើឲ្យអ្នកឆ្លងសរុបឡើងដល់ជាង១.២៣លាននាក់ និងជាសះស្បើយ ៩៨៦៥៣១នាក់។
ចំពោះការចាក់វ៉ាក់សាំងវិញ វៀតណាមបានចាក់វ៉ាក់សាំងពេញដូសជិត៥១លាននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


