ព័ត៌មានអន្ដរជាតិ
WHO ប្រាប់ កុំទាន់ស្លន់ស្លោ ជាមួយ Omicron
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពិភពលោកមិនគួរភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មី Omicron ទេប៉ុន្តែគួរតែត្រៀមខ្លួនឲ្យបានល្អ។
ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រ អ្នកវិទ្យាសាស្ត្រកំពូលរបស់ WHO លោកស្រី Soumya Swaminathan បានលើកឡើងថា ស្ថានភាពឥឡូវនេះគឺខុសពីឆ្នាំមុន។
របាយការណ៍បង្ហាញថា Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសជិត ៤០ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើវីរុសបំប្លែងខ្លួនថ្មី ដែលមានបម្រែបម្រួលច្រើនមួយនេះ អាចឆ្លងសាហាវ ឬអាចគេចពីវ៉ាក់សាំងបានមែនឬក៏អត់។
ទិន្នន័យដំបូងដែលរាយការណ៍ដោយអ្នកវិទ្យាសាស្ត្រ អាហ្រ្វិកខាងត្បូង បានបង្ហាញថា វីរុស Omicron អាចគេចចេញពីភាពស៊ាំមួយចំនួនថ្វីបើអ្នកជំនាញព្រមានថា ការវិភាគនោះមិនច្បាស់លាស់ក៏ដោយ។
ដោយដកស្រង់ទិន្នន័យពីអាហ្វ្រិកខាងត្បូង លោកស្រីវេជ្ជបណ្ឌិត Swaminathan បានប្រាប់សន្និសីទ Reuters NEXT ថា វីរុសនេះគឺអាចចម្លងខ្លាំង ហើយវាអាចក្លាយជាមេរោគលេចធ្លោនៅទូទាំងពិភពលោក បើទោះបីជាវាពិបាកក្នុងការទស្សន៍ទាយក៏ដោយ។ លោកស្រីបន្ថែមថា បច្ចុប្បន្នវីរុសបំប្លែងខ្លួន Delta បានគ្របដណ្តប់ ៩៩% នៃករណីនៅទូទាំងពិភពលោក។
“តើយើងគួរព្រួយបារម្ភប៉ុនណា? យើងត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្ន កុំភ័យស្លន់ស្លោ ព្រោះយើងស្ថិតក្នុងស្ថានភាពខុសពីឆ្នាំមុន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


