ព័ត៌មានអន្ដរជាតិ
Breaking News! ថៃ កំពុងអ៊ុតលទ្ធផលតេស្តរក Omicron ថែមទៀត
ក្រសួងសុខភាពសាធារណៈថៃបានប្រកាសនៅ ថ្ងៃព្រហស្បតិ៍នេះថា បុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ដែលមកពីប្រទេសកុងហ្គោក្រោមកម្មវិធី Test & Go ទំនងជាករណីវីរុសបំប្លែងខ្លួន Omicron ទី ៤ នៅ ក្នុងប្រទេសថៃ ។

លទ្ធផលតេស្តរក Omicron របស់បុរសរូបនោះត្រូវរង់ចាំរយៈពេល ១ ទៅ ២ ថ្ងៃទៀត ខណៈតេស្តវិជ្ជមានកូវីដរួចហើយ ហើយគាត់ក៏បានទទួលការចាក់វ៉ាក់សាំង AstraZeneca jabs ចំនួន ២ ដូសហើយផងដែរ ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា អ្នកបកប្រែជាស្ត្រីជនជាតិថៃ ២ នាក់ដែលបានមកដល់ប្រទេស បន្ទាប់ពីចូលរួមកិច្ចប្រជុំនៅ ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួន Omicron ប៉ុន្តែរហូតមកដល់ពេលនេះពួកគេបានជាសះស្បើយហើយផងដែរ ។

គួរបញ្ជាក់ថា ប្រសិនបើបុរសខាងលើតេស្តវិជ្ជមាន Omicron មែនធ្វើឲ្យប្រទេសថៃ រកឃើញវីរុសបំប្លែងខ្លួនមួយនេះចំនួន ៤ ករណីហើយ ដោយករណីដំបូងគេ ត្រូវបានរកឃើញលើបុរសអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីអេស្ប៉ាញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


