ព័ត៌មានអន្ដរជាតិ
ព្រោះទណ្ឌកម្មពីលោកខាងលិច សុខាភិបាលអាហ្វហ្គានីស្ថានជិតដួលរលំ
ផ្នែកដ៏ធំនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅមាត់ជ្រោះនៃការដួលរលំ ដោយសារតែទណ្ឌកម្មពីប្រទេសលោកខាងលិចប្រឆាំងនឹងពួកតាលីបង់។ នេះជាការព្រមានពីអ្នកជំនាញអន្តរជាតិ ស្របពេលប្រទេសនេះប្រឈមនឹងការផ្ទុះជំងឺ និងគ្រោះទុរភិក្ស។

ដោយមានវិបត្តិអត់ឃ្លានយ៉ាងធ្ងន់ធ្ងរចាប់តាំងពីតាលីបង់កាន់អំណាចកាលពីខែសីហាចំពេលមានការកើនឡើងនៃគ្រោះទុរភិក្ស និងការដួលរលំសេដ្ឋកិច្ច បុគ្គលិកសុខាភិបាលជាច្រើនមិនទទួលបានប្រាក់ចំណូលជាច្រើនខែ ហើយមន្ទីរពេទ្យកាន់តែខ្វះបរិក្ខាដើម្បីព្យាបាលអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត Paul Spiegel នាយកមជ្ឈមណ្ឌលសុខភាពមនុស្សធម៌នៅសាកលវិទ្យាល័យ Johns Hopkins បានលើកឡើងថា ដំណើរទស្សនកិច្ចរយៈពេល៥សប្តាហ៍ទៅកាន់អាហ្វហ្គានីស្ថានកាលពីពេលថ្មីៗ លោកបានឃើញមន្ទីរពេទ្យរដ្ឋដែលផ្គត់ផ្គង់ជនងាយរងគ្រោះបំផុតកំពុងខ្វះប្រេងឥន្ធនៈ ថ្នាំ ផលិតផលអនាម័យ និងសម្ភារៈចាំបាច់ជាច្រើនទៀត។
លោកថា ការឆ្លើយតបជំងឺកូវីដ-១៩ស្ទើរតែឈានដល់ការឈប់ និងបានអំពាវនាវឲ្យមានការឆ្លើយតបប្រកបដោយភាពច្បាស់លាស់ពីទណ្ឌកម្មរបស់ប្រទេសខាងលិចដើម្បីបញ្ចៀសគ្រោះមហន្តរាយសុខភាពសាធារណៈកាន់តែអាក្រក់។

លោក Spiegel ដែលជាអតីតប្រធានសុខភាពសាធារណៈនៅ ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា ៖«វាពិតជាអាក្រក់ណាស់ ហើយវានឹងរឹតតែធ្ងន់ធ្ងរខ្លាំងឡើង»។
«មានការផ្ទុះជំងឺ៦យ៉ាងគឺ ជំងឺអាសន្នរោគ កញ្ជ្រឹលដ៏ធំ ប៉ូលីយ៉ូ គ្រុនចាញ់ និងគ្រុនឈាមដែលទាំងនេះបន្ថែមលើជំងឺកូវីដ-១៩»។ លោកបានបញ្ជាក់។
លោកបានបន្តទៀតថា ផ្នែកប្រព័ន្ធសុខាភិបាលបឋមមួយចំនួនបានកំពុងទទួលមូលនិធិតាមរយៈគម្រោងពីរទសវត្សរ៍ហើយ ប៉ុន្តែផ្នែកជាច្រើនទៀតគ្មានទទួលបានការឧបត្ថម្ភឡើយ សូម្បីតែមន្ត្រីសុខាភិបាល អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានឲ្យចាប់ផ្តើមកម្មវិធីឡើងវិញក៏ជាប់គាំង បន្ទាប់ពីតាលីបង់កាន់កាប់អំណាច។
ការលើកឡើងរបស់លោកបានឆ្លុះបញ្ចាំងពីកង្វល់កំពុងកើនឡើងជុំវិញការដួលរលំនៃប្រព័ន្ធសុខាភិបាលទូទាំងប្រទេសអាហ្វហ្គានីស្ថានដែលមានប្រជាជន២៣លាននាក់។ កាន់តែធ្ងន់ធ្ងរទៀតនៅគឺបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបាន IMF ព្រមានពីការធ្លាក់ចុះប្រមាណ៣០% និងប្រជាជនកាន់តែច្រើនធ្លាក់ចូលក្នុងភាពក្រីក្រ។

លោក Dave Michalski ប្រធានកម្មវិធីរបស់អង្គការ«វេជ្ជបណ្ឌិតគ្មានព្រំដែន»នៅអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនបាននិយាយថា ទំនងជាពលរដ្ឋអាហ្វហ្គានីស្ថានត្រូវការព្យាបាល ប៉ុន្តែមិនអាចរកបាន សូម្បីតែកម្រិតសេវាដែលមានក៏កំពុងថយចុះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


