ព័ត៌មានអន្ដរជាតិ
ពេលនេះ ថៃ បង្ហាញស្ថានភាពអ្នកជំងឺ អូមីក្រុង នៅក្នុងប្រទេសរបស់ខ្លួនហើយ
ប្រធាននាយកដ្ឋានជំងឺផ្លូវដង្ហើម និងរបេងនៅមន្ទីរពេទ្យ Siriraj និយាយថា ភាគច្រើននៃការឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃគឺស្រាល ឬមិនមានរោគសញ្ញាទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Nithipat Jearakul បានព្រមានអំពីការកើនឡើងនៃករណីឆ្លង។ នេះបើយោងតាមរបាយការណ៍របស់កាសែត Nation Thailand។
គិតមកទល់នឹងពេលនេះ ការឆ្លងវីរុសអូមីក្រុង ប្រហែល២០០ករណី ត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃ ប៉ុន្តែលោក Nithipat និយាយថា យើងនឹងឃើញករណីកើនឡើងក្នុងពេលឆាប់ៗនេះ ជាពិសេសនៅដើមឆ្នាំថ្មី។

យោងតាមលោកវេជ្ជបណ្ឌិត គិតត្រឹមថ្ងៃទី១៩ខែធ្នូ មានតែប្រហែល៣%ប៉ុណ្ណោះនៃការឆ្លង ដែលត្រូវបានបញ្ជាក់ថាជាវីរុស អូមីក្រុង។ យ៉ាងណាក្តី លោកលើកឡើងថា ភាគរយដ៏ទាបនេះ ត្រូវបានគេព្យាករថានឹងកើនឡើងក្នុងពេលឆាប់ៗ។ ករណីឆ្លងប៉ុនណា គឺនឹងអាស្រ័យលើការគ្រប់គ្រងបានល្អកម្រិតណា ក្នុងអំឡុងពេលឆ្លងឆ្នាំថ្មី។
លោក Nithipat និយាយទៀតថា ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ អាចឡើងដល់ចំណុចកំពូលចន្លោះពី ១០,០០០ទៅ២០,០០០ករណី ប៉ុន្តែសង្ឃឹមថា មានតែប្រហែល២% ប៉ុណ្ណោះនៃករណីទាំងនោះ ដែលនឹងក្លាយជាករណីធ្ងន់ធ្ងរ ហើយវិស័យសុខាភិបាលអាចគ្រប់គ្រងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


