ព័ត៌មានអន្ដរជាតិ
ពលរដ្ឋចិន ត្អូញត្អែរប្រឈមការអត់ឃ្លានដល់ស្លាប់ ដោយសារវិធានការរឹតត្បិតកូវីដ
ដោយសារតែវិធានការកូវីដថ្មីដ៏តឹងរ៉ឹង ប្រជាពលរដ្ឋដែលជាប់ក្រោមការបិទខ្ទប់នៅក្នុងទីក្រុងធំបំផុតមួយរបស់ប្រទេសចិន បាននិយាយថា ពួកគេប្រឈមការអត់ឃ្លាននៅក្នុងផ្ទះ បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឲ្យចេញទៅខាងក្រៅសូម្បីតែទៅទិញអាហារក៏ដោយ។

ក្រុមមន្ត្រីគ្រប់គ្រងទីក្រុង Xi’an កាលពីដើមសប្តាហ៍នេះ បានប្រាប់មនុស្សចំនួន១៣លាននាក់ថា ពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ តែនៅពេលដែលទទួលការអញ្ជើញឲ្យចូលរួមក្នុងការធ្វើតេស្តទ្រង់ទ្រាយធំថ្មី ឬសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ។
ពីមុន សមាជិកម្នាក់នៃគ្រួសារនីមួយៗ ត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះម្តង រៀងរាល់ពីរថ្ងៃដើម្បីទិញអាហារ។ ប្រជាជននៅក្នុងតំបន់មានហានិភ័យទាប នឹងត្រូវបានអនុញ្ញាតឲ្យចេញទិញសម្ភារៈសំខាន់ៗ នៅពេលការធ្វើតេស្តបញ្ចប់ ហើយប្រសិនបើលទ្ធផលរបស់ពួកគេ អវិជ្ជមាន។

ទីក្រុង Xi’an បានរាយការណ៍ករណីថ្មីចំនួន១៧៥កាលពីថ្ងៃអង្គារ ដែលជាតួលេខតិចតួចបើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតជុំវិញពិភពលោក ប៉ុន្តែវាជាការវាយប្រហារដ៏ធំមួយចំពោះប្រទេសចិន ដែលកំពុងបន្តអនុវត្តយុទ្ធសាស្រ្ត “សូន្យកូវីដ”។
ទីក្រុងនៅក្បែរៗនោះ ក៏បានកត់ត្រាករណីឆ្លងដែលទាក់ទងនឹងការផ្ទុះនេះផងដែរ ដោយទីក្រុង Yan’an កាលពីថ្ងៃអង្គារបានបិទអាជីវកម្ម និងបញ្ជាឲ្យមនុស្សរាប់សែននាក់នៅក្នុងស្រុកមួយ ត្រូវស្នាក់នៅក្នុងផ្ទះ។

វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបែបនេះ បានជំរុញឲ្យអ្នកក្រុង Xi’an មួយចំនួន ងាកទៅរកប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីសុំជំនួយ ដោយនិយាយថាពួកគេឃ្លាន និងអំពាវនាវដល់អ្នកជិតខាងសុំការផ្គត់ផ្គង់។
មនុស្សម្នាក់បានសរសេរលើបណ្តាញ Weibo របស់ប្រទេសចិនដែលស្រដៀង Facebook ថា “ខ្ញុំប្រហែលជាត្រូវអត់អាហារដល់ស្លាប់ហើយ។ អត់មានអាហារទេក្នុងផ្ទះរបស់ខ្ញុំ គេមិនឲ្យខ្ញុំចេញពីផ្ទះឡើយ ខ្ញុំជិតអស់មីហើយ សូមជួយផង!”។

គួរបញ្ជាក់ថា ការផ្ទុះកូវីដនៅទីក្រុង Xi’an កំពុងត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន Delta ហើយត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន។
ទីក្រុងនេះបានស្ថិតនៅក្នុងការបិទខ្ទប់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មុនមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


