ព័ត៌មានអន្ដរជាតិ
បុរសវៀតណាមម្នាក់ពូកែប្រើ Facebook លួចលុយគេបានជិតកន្លះលានដុល្លារ
បុរសម្នាក់នៅខេត្ត Dak Lak ប្រទេសវៀតណាមត្រូវបានចាប់ខ្លួនថ្ងៃពុធម្សិលមិញ បន្ទាប់ពីលួចចូលគណនី Facebook របស់អ្នកដទៃជាង៤០០ ហើយបានលួចយកប្រាក់ប្រមាណ ៤៣៨ ៦៥៧ដុល្លារអាមេរិក។

បុរសឈ្មោះ Pham Vu Quang Truong អាយុ២០ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួននៅខេត្ត Dak Lak ដើម្បីធ្វើការស៊ើបអង្កេតពីបទឆបោកទ្រព្យសម្បត្តិអ្នកដទៃ។ ការឆែកឆេរលំនៅដ្ឋានរបស់ Truong រកឃើញប្រាក់សុទ្ធ៦០០លានដុង ម៉ាស៊ីន ATM ៩គ្រឿង ទូរសព្ទ និងកុំព្យួទ័រជាច្រើនគ្រឿង ព្រមទាំងសម្ភារៈផ្សេងៗទៀត។
កាលពីខែតុលា ឆ្នាំ២០២១ ប៉ូលិសទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់នៅស្រុក Ea Kar ដោយបាននិយាយថា នាងបានទទួលសារពីគណនី Facebook របស់សាច់ញាតិម្នាក់ដើម្បីស្នើសុំលុយ។ នាងបានផ្ញើចំនួន៣០លានដុង ប៉ុន្តែក្រោយមកទើបដឹងថា នាងត្រូវបានគេឆបោកយកប្រាក់។
តាមការស៊ើបអង្កេតមួយបុរសឈ្មោះ Truong ពិតជាបានប្រព្រឹត្តជាច្រើនហើយត្រូវបានចាប់ខ្លួន។ រូបគេបានសារភាពថា បានរៀនអ៉ីនធឺណេតអំពីសេវារបស់ Facebook ជាច្រើនដូចជារបៀបផ្សាយពាណិជ្ជកម្ម ឬការសង្គ្រោះគណនីពេលភ្លេចលេខកូដ ឬក៏ខូចគណនីជាដើម។

Truong ទទួលបានអតិថិជនជាបន្តបន្ទាប់ដែលត្រូវការសេវាទាំងនោះ ប៉ុន្តែរូបគេឆ្លៀតឱកាសលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដើម្បីបានចូលគណនី Facebook របស់អតិថិជន។ បន្ទាប់មករូបគេបានលួចយកប្រាក់របស់អតិថិជនជាបន្តបន្ទាប់។
ប៉ូលិសបាននិយាយថា Truong បានលួចចូលគណនី Facebook ជាង៤០០ ហើយបានលួចយកប្រាក់ពីមនុស្សជាង៤០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


