ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមាន! គីម ជុងអ៊ុន អាចបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ
អ្នកជំនាញបានព្រមានថា កង្វះការយកចិត្តទុកដាក់លើលោក គីម ជុងអ៊ុន មានន័យថា កូរ៉េខាងជើងអាចឈានដល់ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ជាថ្មីម្តងទៀត។
មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប៉ុន្តែរហូតមកដល់ពេលនេះ ភាពព្រងើយកន្តើយរបស់លោក ចូ បៃដិន មានន័យថា លោក គីម មានបំណងចង់ចាប់ផ្តើមកិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងឡើងវិញ។
កាលពីចុងសប្តាហ៍មុន លោក គីម ជុងអ៊ុន បានបង្ហាញសាច់ដុំនុយក្លេអ៊ែររបស់គាត់ ជាមួយការបាញ់សាកល្បងមីស៊ីលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍។ តាមរបាយការណ៍ ការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង បានបង្ខំឲ្យយន្តហោះអាមេរិកជាច្រើនគ្រឿង ត្រូវជាប់គាំងនៅអាកាសយានដ្ឋាន មិនហ៊ានហោះចេញ។
លោក Ashok Swain សាស្ត្រាចារ្យស្រាវជ្រាវសន្តិភាព និងជម្លោះនៅសាកលវិទ្យាល័យ Uppsala នៃប្រទេសស៊ុយអែត បាននិយាយថា សញ្ញាទាំងអស់នេះ មិនផ្តល់ផលល្អសម្រាប់សន្តិភាពនោះទេ។
សាស្ត្រាចារ្យ Swain បានប្រាប់កាសែត The Sun Online ថា “លោកប្រធានាធិបតី ចូ បៃដិន មិនបានតាមដានវិធីការទូតកំពូលរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន ឡើយ។ ផ្ទុយទៅវិញ លោកបានធ្វើតាមគោលនយោបាយអត់ធ្មត់ជាយុទ្ធសាស្ត្រ។ កង្វះការយកចិត្តទុកដាក់ បានរំខានដល់លោក គីម ហើយគាត់អស់សង្ឃឹមក្នុងការទទួលបានការយកចិត្តទុកដាក់”។
កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរយ៉ាងហោចណាស់ប្រាំមួយដង ចាប់តាំងពីឆ្នាំ២០០៦មក ហើយកម្មវិធីនុយក្លេអ៊ែរយោធានៅតែបន្តជាកម្លាំងជំរុញដ៏សំខាន់នៃយុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយការបរទេសរបស់ប្រទេសកូរ៉េខាងជើង។
ដូច្នេះ ប្រសិនបើលោក បៃដិន មិនចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញទេ នោះលោក គីម អាចនឹងធ្វើតេស្តនុយក្លេអ៊ែរម្តងទៀត ប៉ុន្តែវាមិនទំនងទេដែលថា លោកនឹងជ្រើសរើសយកការធ្វើសង្រ្គាម។
គួររម្លឹកឡើងវិញថា កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងជាលើកទីពីរ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលធ្វើឲ្យប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងជប៉ុនមានការខឹងសម្បាយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្រោយបាញ់មីស៊ីលលឿនជាងសំឡេង គីម ជុងអ៊ុន ប្រាប់ឲ្យកងទ័ព ធ្វើទំនើបកម្មខ្លាំងជាងនេះទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


