ព័ត៌មានអន្ដរជាតិ
AstraZeneca ជាវ៉ាក់សាំងកូវីដ មានអ្នកចាក់ច្រើនបំផុតលើលោក
ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ វីរុសបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់បានលេចចេញ ដែលជាហេតុបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង។

កាលពីថ្ងៃពុធទី១២ខែមករាឆ្នាំ២០២២ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ប្រទេសជាង៩០មិនទាន់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំង ៤០ភាគរយដល់ប្រជាជនរបស់ពួកគេទេ ហើយជាង៨៥ភាគរយនៃប្រជាជនទ្វីបអាហ្រ្វិក បានទទួលថ្នាំបង្ការត្រឹមតែមួយដូសប៉ុណ្ណោះ។
យោងតាមទិន្នន័យថ្មីបំផុតដែលចេញដោយគេហទំព័រ Covid 19 vaccine tracker បានបង្ហាញថា AstraZeneca របស់ចក្រភពអង់គ្លេស ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានអ្នកចាក់ច្រើនជាងគេបំផុត ពោលគឺចាក់នៅក្នុងប្រទេសចំនួន១៣៤។

ចំណែកលេខ២បានទៅលើវ៉ាក់សាំង Pfizer-BioNTech របស់អាល្លឺម៉ង់និងអាមេរិក មានចាក់នៅ ១៣១ប្រទេស។
បន្ទាប់មកទៀតមានដូចជា Jonhson & Jonhson (អាមេរិក) ១០០ប្រទេស, Covilo (ចិន) ៨៥ប្រទេស, Moderna (អាមេរិក) ៨៥ប្រទេស, Sputnik V (រុស្ស៊ី) ៧៤ប្រទេស, Sinovac (ចិន) ៥១ប្រទេស និងនៅក្រោមគេគឺ Novavax (អាមេរិក) ៣០ប្រទេស៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Covid 19 vaccine tracker
ចុចអាន៖ ចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ បង្កើនអង់ទីគ័រខ្លាំងក្លាប្រឆាំង អូមីក្រុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


