Connect with us

ព័ត៌មានអន្ដរជាតិ

បារាំងអនុម័តច្បាប់ ហាមអ្នកអត់ចាក់វ៉ាក់សាំង មិនឲ្យចូលសឹងគ្រប់កន្លែង

បានផុស

នៅ

សភា​បារាំង​បាន​អនុម័ត​ច្បាប់​មួយ​ដែល​នឹង ហាម​មនុស្ស​​មិន​ចាក់​វ៉ាក់សាំង ​ពីការចូល​គ្រប់​ភោជនីយដ្ឋាន ទីតាំងលេង​កីឡា កន្លែង​ទេសចរណ៍ និង​សូម្បី​តែជិះ​រថភ្លើង។

លោកប្រធានាធិបតី Emmanuel Macron បានប្រឈមមុខនឹងការរិះគន់ថា ច្បាប់វ៉ាក់សាំងថ្មីនេះគឺហួសកម្រិត ហើយនឹងមិនអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឡើយ ពីព្រោះ៩១ភាគរយនៃចំនួនប្រជាជន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដរួចទៅហើយ។

រហូតមកដល់ពេលនេះ កាតវ៉ាក់សាំង ត្រូវបានទាមទារ បើចង់ចូលកន្លែងសាធារណៈភាគច្រើននៅទូទាំងប្រទេសបារាំង ប៉ុន្តែអ្នកមិនចាក់ថ្នាំបង្ការត្រូវបានអនុញ្ញាត ប្រសិនបើពួកគេបង្ហាញការធ្វើតេស្តអវិជ្ជមានថ្មីៗ ឬភស្តុតាងនៃការជាសះស្បើយនាពេលថ្មីៗនេះ។

ប៉ុន្តែច្បាប់ថ្មីនេះ ដែលអនុវត្តចំពោះមនុស្សគ្រប់រូបមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ គឺតម្រូវឲ្យមានការចាក់វ៉ាក់សាំងពេញលេញ និងដកចេញនូវជម្រើសធ្វើតេស្ត ពោលគឺរារាំងអ្នកដែលមិនចាក់ថ្នាំបង្ការពីកន្លែងបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការលើកលែងខ្លះដែរសម្រាប់អ្នកដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែច្បាប់ដែលកំណត់ចូលជាធរមាននៅចុងសប្តាហ៍នេះ ក៏ដាក់ការផាកពិន័យកាន់តែតឹងរ៉ឹងផងដែរ ចំពោះលិខិតបញ្ជាក់វ៉ាក់សាំងក្លែងក្លាយ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណដើម្បីចៀសវាងការក្លែងបន្លំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម