Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកផ្អាកជើងហោះហើរទៅ អាមេរិក ដោយសារប្រព័ន្ធ 5G

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកកំពុងកែសម្រួលកាលវិភាគសម្រាប់ការហោះហើរទៅកាន់សហរដ្ឋអាមេរិក ជុំវិញការភ័យខ្លាចថាការដាក់ឲ្យដំណើរការប្រព័ន្ធ 5G ដោយក្រុមហ៊ុន AT&T Inc. និង Verizon Communications Inc. នៅជិតអាកាសយានដ្ឋានអាមេរិកអាចរំខានដល់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ទីក្រុងឌូបៃ បាននិយាយថា ខ្លួននឹងផ្អាកជើងហោះហើរទៅកាន់ទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុង Chicago ទីក្រុង Newark និង San Francisco ខណៈដែលក្រុមហ៊ុន Japan Airlines និង ANA Holdings Inc. បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងទម្លាក់ផ្លូវមួយចំនួន ហើយនឹងមិនហោះហើរយន្តហោះប្រភេទ 777 របស់ពួកគេទៅ និងមកពីដីគោករបស់សហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការព្រមានពីក្រុមហ៊ុន Boeing Co. ។

ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co. បាននិយាយថា យន្តហោះ 777 និង 747-8 របស់ខ្លួនត្រូវបានរងផលប៉ះពាល់ដោយសេវា 5G ហើយកំពុងរៀបចំជើងហោះហើររបស់ខ្លួនឡើងវិញ ។ ចំណែកក្រុមហ៊ុន Air India Ltd. ក៏បានព្រមានដែរថា ជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានកាត់បន្ថយ ឬកែសម្រួលចាប់ពីថ្ងៃទី ១៩ ខែមករា ។

ក្តីបារម្ភនេះកើតចេញពីការជ្រៀតជ្រែកដ៏មានសក្តានុពលជាមួយឧបករណ៍រុករកដ៏រសើប ដែលប្រើប្រាស់ក្នុងអំឡុងពេលចុះចតក្នុងអាកាសធាតុមិនល្អ ដែលសមាគមពាណិជ្ជកម្មតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកបាននិយាយថា អាចនាំទៅរក “ការរំខានជាមហន្តរាយ” ។ ប្រេកង់នៅក្នុងអ្វីដែលហៅថា C-band ដែលត្រូវបានប្រើសម្រាប់សេវាកម្ម 5G គឺនៅជិតរលកអាកាសដែលប្រើដោយរ៉ាដារបស់យន្តហោះ ដែលតាមដានរយៈកម្ពស់ និងអនុញ្ញាតឲ្យចុះចតក្នុងអាកាសធាតុអាក្រក់ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន AT&T និង Verizon បានព្រមព្រៀងគ្នាកាលពីល្ងាចថ្ងៃអង្គារដើម្បីពន្យារពេលការប្តូរបង្គោលបំពាក់ 5G រាប់រយនៅជិតអាកាសយានដ្ឋានសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាចុងក្រោយជាមួយមន្ត្រីរដ្ឋាភិបាលជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព ។ ក្រុមហ៊ុនដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការដេញថ្លៃរបស់រដ្ឋាភិបាលកាលពីឆ្នាំមុនសម្រាប់សិទ្ធិនោះមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលនៃការផ្អាក ឬទំហំ ឬតំបន់ជុំវិញព្រលានយន្តហោះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ មកដឹងអាវុធទំនើបៗ ៥ ប្រភេទ ​រុស្ស៊ី​ អាចប្រើកម្ទេច​ ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម