ព័ត៌មានអន្ដរជាតិ
ចិន បិទកុងតឺន័រ ឡាវ មិនឲ្យឆ្លងកាត់ព្រំដែន មុនចូលឆ្នាំថ្មី
ប្រទេសចិនបានប្រកាសបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនដែលតភ្ជាប់ទៅខេត្ត Luang Namtha ក្នុងប្រទេសឡាវ មុនបុណ្យចូលឆ្នាំថ្មី ដោយសារតែការផ្ទុះឆ្លងកូវីដសហគមន៍ ។

យោងតាមការជូនដំណឹងកាលពីថ្ងៃពុធដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃខេត្ត Luang Namtha លោក Siphon Kongchampa បានឲ្យដឹងថា ច្រកព្រំដែនរវាងខេត្ត Luang Namtha ប្រទេសឡាវ និងស្រុក La ខេត្ត Yunnan ប្រទេសចិនត្រូវបានបិទ ។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រុមការងារពិសេសការពារកូវីដខេត្ត Yunnan បានបិទច្រកទ្វារព្រំដែនជាបណ្តោះអាសន្ន និងផ្អាកកុងតឺន័រដឹកជញ្ជូនឆ្លងកាត់ព្រំដែន ចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។

ទន្ទឹមនោះ អាជ្ញាធរចិនក៏បានបញ្ជាឲ្យបិទច្រកត្រួតពិនិត្យចំនួន ២ គឺច្រក Panghai- Chahe និងច្រក Boten–Bohan ហើយអាជ្ញាធរមិនបាននិយាយថា តើពេលណាប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវបើកឡើងវិញនោះទេ ។
ដំណឹងនេះកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័រដឹកទំនិញរាប់រយគ្រឿងបានជាប់គាំងនៅក្នុងខេត្ត Luang Namtha ក្រោយប្រទេសចិនបានដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការចូលរបស់រថយន្តដឹកទំនិញបរទេស ។

គួរបញ្ជាក់ថា ខេត្ត Luang Namtha បានហាមឃាត់រថយន្តដឹកទំនិញចូលខេត្តជាបណ្ដោះអាសន្នកាលពីខែមុន ដោយសារតែមានរថយន្តដឹកទំនិញត្រឡប់មកវិញយ៉ាងច្រើនដែលរង់ចាំឆ្លងចូលប្រទេសចិន បន្ទាប់ពីប្រទេសចិនមានការព្រួយបារម្ភអំពីចំនួនឆ្លងកូវីដដ៏ខ្ពស់នៅក្នុងប្រទេសឡាវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


