ព័ត៌មានអន្ដរជាតិ
អ្នករកឃើញមេរោគ អេដស៍ ទទួលមរណភាពហើយ
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា អ្នកជំនាញខាងមេរោគជនជាតិបារាំងលោក Luc Montagnier ដែលបានឈ្នះរង្វាន់ណូបែលក្នុងការរកឃើញមេរោគអេដស៍ (HIV) បានទទួលមរណភាពហើយ ។

លោក Montagnier បានស្លាប់កាលពីថ្ងៃអង្គារនៅមន្ទីរពេទ្យក្នុងទីក្រុង Neuilly-sur-Seine ជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីសប្រទេសបារាំង ។
កើតក្នុងឆ្នាំ ១៩៣២ នៅប្រទេសបារាំង និងស្លាប់ក្នុងវ័យ ៨៩ ឆ្នាំ លោក Montagnier គឺជាបណ្ឌិតផ្នែកមេរោគនៅសាកលវិទ្យាល័យប៉ារីស ។ ក្រោយមកលោកបានក្លាយជានាយកមូលនិធិពិភពលោកសម្រាប់ការស្រាវជ្រាវ និងការពារជំងឺអេដស៍នៅទីក្រុងប៉ារីស ។

ក្នុងប៉ុន្មានឆ្នាំមុនពេលចាប់ផ្តើមការរីករាលដាលនៃមេរោគអេដស៍ លោក Montagnier បានបង្កើតរបកគំហើញសំខាន់ៗទាក់ទងនឹងធម្មជាតិនៃមេរោគ និងបានរួមចំណែកដល់ការយល់ដឹងអំពីរបៀបដែលមេរោគអាចផ្លាស់ប្តូរព័ត៌មានហ្សែនរបស់សារពាង្គកាយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មី ឆ្លងកាន់តែខ្លាំង ធ្វើឲ្យធ្លាក់ខ្លួនឈឺកាន់តែលឿន (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


