ព័ត៌មានអន្ដរជាតិ
ស្ថានភាពក្ដៅទៅៗហើយ ពេលនេះ រុស្ស៊ី បញ្ជូនទាហានរាប់ពាន់នាក់ទៀត ទៅព្រំដែន អ៊ុយក្រែន
រុស្សីកំពុងបញ្ជូនទាហានរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយវាជាសញ្ញាមួយបង្ហាញថា លោក Vladimir Putin អាចបន្តវិបត្តិសម្រាប់សប្តាហ៍នេះទៀត ខណៈដែលលោក Boris Johnson បានព្រមានថា ស្ថានភាពបច្ចុប្បន្នគឺគ្រោះថ្នាក់ខ្លាំងណាស់ ។

មន្ត្រីអង់គ្លេសប៉ាន់ប្រមាណថា កងវរសេនាតូចរុស្ស៊ីចំនួន ១៤ អង្គភាពបន្ថែមទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន ដែលក្នុងអង្គភាពនីមួយៗមានកងទ័ពប្រហែល ៨០០ នាក់ ពោលបន្ថែមពីលើកងវរសេនាតូចចំនួន ១០០ អង្គភាពដែលបានប្រមូលផ្តុំរួចហើយនៅតាមព្រំដែន ហើយវាជាកងកម្លាំងដែលគេជឿថា មានលទ្ធភាពចាប់ផ្តើមការលុកលុយអ៊ុយក្រែន ។
បច្ចុប្បន្នប្រធានាធិបតីរុស្ស៊ីមិនទាន់សម្រេចចិត្តពីការវាយប្រហារណាមួយលើអ៊ុយក្រែននោះទេ ប៉ុន្តែការបន្តបង្កើនកងកម្លាំងលើសពី ១៥ ម៉ឺននាក់បានជំរុញឲ្យលោក Johnson កាត់បន្ថយការធ្វើដំណើរទៅកាន់ទីក្រុង Cumbria ដើម្បីធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់ Cobra នៅថ្ងៃអង្គារនេះ ។

ចំណែកលោក Boris Johnson បាននិយាយថា វាជារឿងសំខាន់សម្រាប់សម្ព័ន្ធមិត្តលោកខាងលិចក្នុងការរួបរួមគ្នាក្នុងការប្រឈមមុខនឹងសម្ពាធរបស់រុស្ស៊ី ។ អង់គ្លេសជឿថា រុស្ស៊ីបានប្តេជ្ញាចិត្តប្រហែល ៦០ ភាគរយនៃកងកម្លាំងជើងគោករបស់ខ្លួន និងបង្កើនថាមពលកងកម្លាំងអាកាសទ្វេដងនៅក្នុងតំបន់ ហើយលោក Putin អាចបន្តវិបត្តិពេញមួយសប្តាហ៍ ឬយូរជាងនេះ ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តថា រុស្ស៊ីគ្រោងនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃពុធនេះ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅទូរសព្ទជាបន្ទាន់ទៅលោក Vladimir Putin កាលពីថ្ងៃសៅរ៍ ក្នុងគោលបំណងទប់ស្កាត់សង្គ្រាម ។

ជាការឆ្លើយតបលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ប្រទេសរបស់លោកនឹងមិនរងការបំភិតបំភ័យដោយរុស្ស៊ីឡើយ ហើយថ្ងៃពុធគួរតែជា “ថ្ងៃនៃឯកភាព” ។ លោកបាននិយាយថា “យើងចង់បានសន្តិភាព ហើយយើងចង់ដោះស្រាយបញ្ហាផ្តាច់មុខទាំងអស់តាមរយៈការចរចា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ ភាពតានតឹង រុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងដល់កម្រិត ខ្ពស់បំផុតមិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


