ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារបាក់ដីនៅប្រេស៊ីល កើនលើស១០០នាក់
ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅក្នុងទីក្រុង Petropolis របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១០៤នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ខែកុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈតំបន់នេះជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍។

សេវាសង្គ្រោះបន្ទាន់និយាយថា បុគ្គលិកសង្គ្រោះជាង៥០០នាក់ រួមជាមួយអ្នកជិតខាង និងសាច់ញាតិជនរងគ្រោះ កំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។
តួលេខបឋមបានបង្ហាញថា មនុស្សចំនួន៣៥នាក់ទៀតកំពុងខ្លួន ហើយកុមារចំនួន១៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។

ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានបណ្តាលឲ្យមានបំណាក់ដីដែលកប់ផ្ទះ ទឹកជំនន់លិចផ្លូវ និងបំផ្លាញរថយន្តក្នុងទីក្រុងភ្នំមួយនេះ។
គួរបញ្ជាក់ថា នេះគឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៣២មកនៅទីក្រុង Petropolis ដែលជាតំបន់ទេសចរណ៍ជិតទីក្រុង Rio de Janeiro៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្លាប់ជិត១០០នាក់ ក្នុងការបាក់ដីនិងជំនន់ទឹកភ្លៀង កម្ទេចទីក្រុងរបស់ប្រេស៊ីល
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


