ព័ត៌មានអន្ដរជាតិ
ស្លាប់ជិត១០០នាក់ ក្នុងការបាក់ដីនិងជំនន់ទឹកភ្លៀង កម្ទេចទីក្រុងរបស់ប្រេស៊ីល
មនុស្សចំនួន៩៤នាក់បានស្លាប់ក្នុងការបាក់ដី និងជំនន់ទឹកភ្លៀង នៅទីក្រុង Petrópolis ប្រទេសប្រេស៊ីល។

ទីក្រុងដែលស្ថិតនៅលើភ្នំភាគខាងជើងទីក្រុង Rio de Janeiro មួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។
ស្របពេលជាមួយគ្នានោះដែរ អភិបាលក្រុងបានប្រកាសដាក់ ទីក្រុងក្នុងគ្រាអាសន្ន។

ក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងរកអ្នកនៅរស់រានមានជីវិត ខណៈក្រសួងការពារជនស៊ីវិលជាតិ បានបង្ហោះនៅលើ Twitter ថា គិតត្រឹមពេលនេះ មនុស្សចំនួន២៤នាក់ ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្លាប់ចំនួន៩៤នាក់ត្រូវបានបញ្ជាក់។
ទាហានជាង ១៨០ នាក់ត្រូវបានដាក់ពង្រាយ ហើយក្រុមស្វែងរកជំនាញបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមកដល់នៅពេលក្រោយ។

គួរបញ្ជាក់ថា ទីក្រុង Petrópolis គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ប៉ុន្តែទីតាំងរបស់វា ក៏ងាយនឹងរងគ្រោះដោយការបាក់ដីផងដែរ។
ឧបទ្ទវហេតុដ៏អាក្រក់បំផុតបានកើតឡើងក្នុងឆ្នាំ២០១១ នៅពេលមនុស្សជាង ៩០០ នាក់ត្រូវបានសម្លាប់ ក្នុងការបាក់ដីដែលវាយប្រហារទីក្រុង Petrópolis និងទីក្រុងជិតខាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


