ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន បញ្ជា កែនទ័ព និងហាមមនុស្សប្រុសអាយុ ១៨ដល់៦០ឆ្នាំ មិនឲ្យចេញពីប្រទេស (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាឲ្យមានការកែនទ័ពក្នុងទ្រង់ទ្រាយធំ។

នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះហត្ថលេខាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈ លោក Zelensky និយាយថា “ដើម្បីធានាការការពាររដ្ឋ រក្សាការត្រៀមខ្លួនប្រយុទ្ធ និងការចល័តកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទម្រង់យោធាផ្សេងទៀត ការកែនទ័ពដែលមានមូលដ្ឋានទូលំទូលាយត្រូវបានបញ្ជា រួមទាំងនៅក្នុងរដ្ឋធានី គៀវ និងទីក្រុងធំៗទាំងអស់របស់អ៊ុយក្រែនផងដែរ”។
សេចក្តីប្រកាសនោះបន្តថា “ការកែនត្រូវអនុវត្តក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃចូលជាធរមាននៃអនុក្រឹត្យនេះ។ សេវាសន្តិសុខអ៊ុយក្រែន ត្រូវចាត់វិធានការប្រឆាំងនឹងចារកម្ម ក្នុងអំឡុងពេលនៃការកែនទ័ពទូទៅ”។

អនុក្រឹត្យបានបញ្ជាឲ្យមានការចុះឈ្មោះទាហាន ទាហានបម្រុង បញ្ជូនពួកគេទៅអង្គភាពយោធា និងស្ថាប័ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងសេវាកម្មសន្តិសុខរដ្ឋផ្សេងទៀត។
ជាមួយគ្នានេះ អ៊ុយក្រែនបានហាមឃាត់ពលរដ្ឋជាប្រុសទាំងអស់ដែលមានអាយុពី១៨ ទៅ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេស។

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ទាប់ពីការដាក់ចេញនូវច្បាប់អាជ្ញាសឹកក្នុងប្រទេសអ៊ុយក្រែន ការរឹតបន្តឹងបណ្តោះអាសន្នត្រូវបានដាក់។
ជាពិសេស ច្បាប់នេះ បានហាមឃាត់សម្រាប់បុរសដែលមានអាយុពី ១៨ដល់៦០ឆ្នាំជាពលរដ្ឋអ៊ុយក្រែន មិនឲ្យចាកចេញពីព្រំដែននៃប្រទេសអ៊ុយក្រែនជាដាច់ខាត។ បទប្បញ្ញត្តិនេះនឹងនៅតែជាធរមានដរាបណាច្បាប់អាជ្ញាសឹក នៅតែមានសុពលភាព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន៖ ខ្ញុំជាគោលដៅទី១ រីឯគ្រួសារជាគោលដៅទី២ របស់សត្រូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


