ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានប្រទេស២ទៀត ឲ្យប្រយ័ត្នខ្លួន កុំចង់ចូល ណាតូ ឲ្យសោះ (មានវីដេអូ)
មន្ត្រីរុស្ស៊ីម្នាក់កាលពីថ្ងៃសុក្រទី២៥ខែកុម្ភៈ បានចេញការព្រមានដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរមានបំណងចូលរួមជាមួយអង្គការណាតូ ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់នយោបាយយោធា ធ្ងន់ធ្ងរ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានធ្វើការកត់សម្គាល់បែបនេះ នៅពេលដែលកងកម្លាំងរុស្ស៊ី បន្តប្រយុទ្ធជាមួយទាហានអ៊ុយក្រែន បន្ទាប់ពីការវាយលុយដោយមិនញញើត ចូលទៅក្នុងប្រទេសជិតខាង។
លោកស្រីបាននិយាយនៅក្នុងឃ្លីបវីដេអូមួយថា “ដោយសារតែសន្តិសុខរបស់ពួកគេ ហ្វាំងឡង់ និងស៊ុយអែត មិនគួរបង្កឲ្យមានការបំផ្លាញសន្តិសុខរបស់ប្រទេសផ្សេងទៀតនោះទេ ហើយការចូលជាសមាជិកអង្គការ ណាតូ អាចមានផលវិបាក និងប្រឈមមុខនឹងផលវិបាកផ្នែកយោធា និងនយោបាយមួយចំនួន”។
ក្រោយមក ក្រសួងបានបង្ហោះការគំរាមកំហែងដូចគ្នានេះនៅលើ Twitter។

Twitter នោះសរសេរថា “យើងចាត់ទុកការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលហ្វាំងឡង់ចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធាជាកត្តាសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅអឺរ៉ុបខាងជើង។ ការចូលជាសមាជិករបស់ហ្វាំងឡង់ទៅ ណាតូ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខាងយោធា និងនយោបាយ”។
គួរបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែន បានបង្ហាញពីបំណង ចូលរួមជាមួយអង្គការណាតូ ប៉ុន្តែប្រទេសរុស្ស៊ីបានសម្តែងការប្រឆាំងយ៉ាងដាច់ខាត ចំពោះការពង្រីកសម្ព័ន្ធភាពដែលមានសមាជិក៣០ប្រទេស ជាពិសេសនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ សម្រង់សម្តីសំខាន់ ៣ចំណុច ក្នុងសារដែលលោក Zelensky ចេញកណ្តាលអាធ្រាត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


