ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប្រទេសមួយនៅអាហ្វ្រិក ស្លាប់ដោយសារកូវីដ
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីប្រទេស អេស្វាតទីនី ដែលជាប្រទេសរាជាធិបតេយ្យផ្ដាច់ការចុងក្រោយបង្អស់របស់ទ្វីបអាហ្វ្រិកបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យទី១៣ខែធ្នូម្សិលមិញនេះដោយសារជំងឺកូវីដ១៩។

លោក Ambrose Dlamini អាយុ៥២ឆ្នាំត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីដើមខែធ្នូ ពោលគឺពីរសប្តាហ៍បន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។
លោក Dlamini បានប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាថា គាត់បានធ្វើតេស្តវិជ្ជមានវីរុសនេះប៉ុន្តែគាត់និយាយថា គាត់មានអារម្មណ៍ល្អនិងមិនបង្ហាញរោគសញ្ញាអ្វីទេ។
លោក Dlamini ដែលជាអ្នកជំនួញប្រែក្លាយជាអ្នកនយោបាយត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីខែតុលាឆ្នាំ២០១៨។

តួនាទីរបស់ប្រមុខរដ្ឋាភិបាលគឺមានកំណត់នៅក្នុងប្រទេស អេស្វាទីនី។ ស្តេចបច្ចុប្បន្នដែលកាន់អំណាចតាំងពីឆ្នាំ១៩៨៦មកគឺបានតែងតាំងរដ្ឋមន្រ្តីទាំងអស់និងគ្រប់គ្រងសភា។
ក្នុងនាមជាអតីតប្រទេសស្វាហ្សីឡង់ ព្រះរាជាណាចក្រអេស្វាទីនីបានរាយការណ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាជាង៦,៧០០ករណីនិងស្លាប់ចំនួន១២៧នាក់ក្នុងចំណោមប្រជាជនចំនួន១.២លាននាក់របស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ
ចុចអាន៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


