ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនជឿថាមានសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែព្រមានទៅអាមេរិក និងអឺរ៉ុប (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមីនាថា លោកមិនជឿថា ជម្លោះនៅអ៊ុយក្រែន នឹងក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរទេ ប៉ុន្តែបានព្រមានសហរដ្ឋអាមេរិក និងអឺរ៉ុបថា ទីក្រុងមូស្គូនឹងមិនពឹងផ្អែកលើលោកខាងលិចទៀតឡើយ។
សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១មក បន្ទាប់ពីប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្មរបស់រុស្ស៊ីស្ទើរតែទាំងអស់ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។
នៅពេលសួរដោយអ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំងថាតើ លោកគិតថាសង្រ្គាមនុយក្លេអ៊ែរអាចកើតឡើងទេ លោក Lavrov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងប្រទេសតួកគីថា “ខ្ញុំមិនចង់ជឿទេ ហើយខ្ញុំមិនជឿទាល់តែសោះ”។
លោក Lavrov ដែលជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី Vladimir Putin ចាប់តាំងពីឆ្នាំ២០០៤មក បាននិយាយថា ប្រធានបទនុយក្លេអែរត្រូវបានយកទៅពិភាក្សាតែដោយប្រទេសលោកខាងលិចប៉ុណ្ណោះ។
លោក Lavrov បាននិយាយបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Antalya ប្រទេសតួកគីជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ថា “ជាការពិតណាស់ យើងព្រួយបារម្ភ នៅពេលដែលប្រទេសលោកខាងលិច បន្តវិលត្រលប់មកវិញ និងត្រលប់ទៅរកប្រធានបទនេះ”។
ការនិយាយអំពីការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ី លើអតីតរដ្ឋបាល់ទិករបស់សហភាពសូវៀត ដូចជា លីទុយអានី ឡាតវី និងអេស្តូនី ដែលឥឡូវនេះពួកគេសុទ្ធតែជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការណាតូ គឺហាក់ដូចជា “ការបោកបញ្ឆោតដ៏ចាស់គំរឹល”។
ស្របពេលជាមួយគ្នានោះដែរ លោក Lavrov និយាយថា ទីក្រុងមូស្គូកំពុងងាកចេញពីលោកខាងលិច ហើយនឹងទប់ទល់នឹងផលវិបាកសេដ្ឋកិច្ច។
លោកអះអាងថា “យើងនឹងងើបចេញពីវិបត្តិនេះជាមួយនឹងចិត្តវិទ្យា និងសតិសម្បជញ្ញៈ។ គ្មានអ្វីត្រូវសង្ស័យទេ លោកខាងលិចមិនអាចជាដៃគូដែលអាចទុកចិត្តបានឡើយ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា យើងមិនពឹងផ្អែកលើលោកខាងលិចម្តងទៀតទេ នៅក្នុងជីវិតដ៏មានអត្ថន័យសំខាន់សម្រាប់ប្រជាជនរបស់យើង”។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតបន្ទាប់ពីសង្គ្រាមត្រជាក់ ។
លោក Putin កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ប្រុងជើងការខ្ពស់ ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចនិងវោហាសាស្រ្តយ៉ាងគឃ្លើនដោយសមាជិកឈានមុខនៃសម្ព័ន្ធមិត្តយោធាណាតូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Putin មិនជំទាស់ ការចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតី អ៊ុយក្រែន ទេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


