ព័ត៌មានអន្ដរជាតិ
រឿងអាស្រូវអាសអាភាសជាបញ្ហាឈឺក្បាលថ្មីសម្រាប់លោក Boris Johnson
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Wion បានឲ្យដឹងថា រឿងអាស្រូវអាសអាភាសគឺជាបញ្ហាឈឺក្បាលថ្មីសម្រាប់រដ្ឋាភិបាលចក្រភពអង់គ្លេសរបស់លោក Boris Johnson ។

មួយរយៈពេលចុងក្រោយនេះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson ជួបនឹងរឿងអាស្រូវជាបន្តបន្ទាប់ មុនពេលមានការបោះឆ្នោតក្នុងស្រុកដ៏សំខាន់ ។
ចំណែកប៉ុន្មានសប្តាហ៍កន្លងទៅនេះលោកនាយករដ្ឋមន្ត្រីខ្លួនឯងក៏ទើបតែត្រូវបានរងពិន័យពីបទបំពានច្បាប់កូវីដ ១៩ កាលពីឆ្នាំ ២០២០ ហើយក៏ប្រឈមនឹងការស៊ើបអង្កេតជុំវិញបទចោទប្រកាន់ថាតើលោកបានបំភាន់សភាអំពីការជួបជុំក្នុងពិធីជប់លៀងនៅ Downing Street ឬយ៉ាងណាផងដែរ ។

ទន្ទឹមនោះរឿងអាស្រូវអាសអាភាសដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោក Boris Johnson ឈឺក្បាលផងដែរនោះក៏កើតឡើង ស្របពេលដែលសមាជិកសភាមួយមករូបពីគណបក្សអភិរក្សគឺលោក Neil Parish បានសារភាពថាមានចេតនាមើលរឿងអាសអាភាស ២ ដងក្នុងសភា ។
ពាក់ព័ន្ធនឹងរឿងអាស្រូវនេះដែរលោក Neil Parish ក៏បានប្រកាសកាលពីថ្ងៃសៅរថានឹងលាឈប់ពីសមាជិកសភានៃគណបក្សអភិរក្សរបស់លោក Boris Johnson ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ WION
ចុចអាន ៖ ការជម្លៀសនៅរោងចក្រដែក Azovstal ក៏មានមេទាហានស៊ីឈ្នួលរបស់ លោក Zelensky
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


